សកម្មភាពអំណរបុណ្យណូអែលនៅតាមខេត្ត ក្រុងនានា
(VOVWORLD) - លោកស្រី Truong Thi Mai បានជូនពរបុណ្យណូអែល ឆ្នាំ ២០២០ ប្រកបដោយសុខភាពល្អសុខសាន្តត្រាណដល់អ្នកមុខអ្នកការ អ្នកកាន់សាសនាកាតូលិក។
លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹមបានអញ្ជើញទៅសាកសួសុខទុក្ខ និងជូនពរមណ្ឌលអេវែកនៅព្រះសហគមន៍កាតូលិកទីក្រុងហូជីមិញ (រូបថត៖ TTXVN) |
ក្នុងឱកាសបុណ្យណូអែល ឆ្នាំ២០២០ និងឆ្នាំថ្មី ២០២១ នោះ នាព្រឹកថ្ងៃទី ២៣ ខែធ្នូ លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនាមហា ជនមជ្ឈឹម បានអញ្ជើញទៅសាកសួសុខទុក្ខ និងជូនពរមណ្ឌលអេវែកនៅព្រះសហគមន៍កាតូលិកទីក្រុងហូជី មិញ។ អញ្ជើញថ្លែងនៅទីនេះ លោកស្រី Truong Thi Mai បានជូនពរបុណ្យណូអែល ឆ្នាំ ២០២០ ប្រកប ដោយសុខភាពល្អសុខសាន្តត្រាណដល់បុព្វជិក សាសនិកជន ដែលបានចូលរួមចំណែកទៅក្នុងសមិទ្ធិលរួមរបស់ប្រទេសជាតិក្នុងប៉ុន្មានឆ្នាំកន្លងទៅ។
នាព្រឹកថ្ងៃដដែល ថ្នាក់ដឹកនាំទីក្រុង Can Tho រួមជាមួយតំណាងស្ថាប័ន មន្ទីរ ក្រុងនិងខ័ណ្ឌ Ninh Kieu បានអញ្ជើញទៅសាកសួសុខទុក្ខ និងអំណររដូវណូអែលប្រកបដោយពរជ័យជាច្រើនពីព្រះនៅព្រះសហគមន៍ក្នុងតំបន់ផងដែរ៕