សង្គ្រាមមជ្ឈិមបូព៌ា៖ អ៊ីស្រាអែលរក្សាប្រតិបត្តិការលើសមរភូមិជួរមុខជាច្រើន

(VOVWORLD) - កងទ័ពអ៊ីស្រាអែលនាថ្ងៃទី ៣១ សីហា បានបន្តរក្សាប្រតិបត្តិការប្រយុទ្ធកម្រិតខ្ពស់លើសមរភូមិជួរមុខជាច្រើន។ ក្នុងនោះ ប្រតិបត្តិការបង្រ្កាបយោធានៅតំបន់ត្រើយខាងលិច (West Bank) បានឈានចូលដល់ថ្ងៃទី៤   គឺសាហាវជាង និងគ្មានសញ្ញាណានឹងបញ្ឈប់ក្នុងពេលឆាប់ៗនេះទេ។

ប្រតិបត្តិការយោធាអ៊ីស្រាអែលនៅតំបន់ West Bank បន្តតម្រង់លើទីក្រុង Jenin និងតំបន់ជុំវិញ។ ក្រៅពីលើកម្លាំងថ្មើរជើងដោយមានរថក្រោះ រថពាសដែក និងគ្រឿងចក្រឈូសឆាយ  កងទ័ពអ៊ីស្រាអែលក៏បានដាក់ពង្រាយយន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សបើក ដើម្បីជំនួយការបាញ់ប្រហារសម្រាប់ការវាយប្រហារលើទីក្រុងភាគខាងជើងនៃតំបន់ត្រើយខាងលិច។ ទំនងជាថា កងទ័ពអ៊ីស្រាអែលនឹងពង្រីកប្រតិបត្តិការវាយលុករបស់ខ្លួននៅតំបន់ត្រើយខាងលិច ដែលអាចរួមមាន ទីក្រុងនិងជំរុំជន ភៀសខ្លួននៅកណ្តាល និងភាគខាងត្បូង ត្រើយខាងលិច ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។

នៅតំបន់ហ្គាហ្សាស្ទ្រីប ទោះបីជាយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺស្វិតដៃជើង សម្រាប់កុមារប៉ាឡេស្ទីននៅទីនេះ ត្រូវបានអនុវត្តជាផ្លូវការក៏ដោយ ប៉ុន្តែកាលពីម្សិលមិញ កងទ័ពអ៊ីស្រាអែល នៅតែធ្វើការវាយប្រហារតាមអាកាស និងការវាយប្រហារលើតំបន់ដីជាច្រើនដង នៅតាមតំបន់មួយចំនួនផ្សេងទៀតនៅក្នុងតំបន់ហ្គាហ្សា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ