(VOVworld) - នាព្រឹកថ្ងៃទី៣ មេសា នៅជំនួបសន្ទនាជាមួយប្រធានរដ្ឋសភាសឹង្ហបុរី
លោកស្រី Halimah Yacob ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
លោក Nguyen Thien Nhan សមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មា
ធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានអះអាងថា គោលនយោបាយមុនក៏
ដូចជា ក្រោយរបស់វៀតណាមគឺគោរពនិងនឹងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត
រួមជាមួយ សឹង្ហបុរីបង្កើនទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំង២លើគ្រប់
វិស័យឲ្យកាន់តែស៊ីជំរៅ ជាក់ស្ដែងនិងប្រសិទ្ធភាព នាំមកនូវផលប្រយោជន៍សំរាប់
ប្រជាជននៃប្រទេស ទាំង២ និងរួមចំណែកកសាងសហគមន៍អាស៊ាន។សឹង្ហបុរីជា
ដៃគូជឿទុកចិត្តរបស់វៀត ណាមជានិច្ចក្នុងកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍សេដ្ឋកិច្ច ជួយឧបត្ថម្ភបច្ចេកទេស បណ្ដុះបណ្ដាលអភិវឌ្ឍន៍ប្រភពធនធានមនុស្សនិងទាក់
ទាញប្រភពទុនវិនិយោគពី បរទេស។ចំពោះការទទួលមរណភាពរបស់អតីត
នាយករដ្ឋមន្រ្តីលោក Lee Kuan Yew អ្នកបង្កើតប្រទេសនិងជាប្រមុខដឹកនាំដ៏ឆ្នើម
របស់សឹង្ហបុរី លោក Nguyen Thien Nhan បានបញ្ជូនពាក្យសម្ដីរំលែកទុក្ខជាថ្មីម្ដ
ទៀតដល់លោកស្រីប្រធានរដ្ឋសភា រដ្ឋសភានិង ប្រជាជនសឹង្ហបុរី។
ក៏នាព្រឹកថ្ងៃដដែល អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan
បានទទួលជួបសន្ទនាជាមួយប្រធានរដសភាសឹង្ហបុរីលោកស្រី Halima Yacob ផង
ដែរ៕