|
សេចក្ដីថ្លែងការណ៍រួមសន្និសីទជាន់ខ្ពស់តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម លើកទិ៩ |
(VOV)_នាថ្ងៃទី២៣វិច្ឆិកាឆ្នាំ២០១៦ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា (នាយករដ្ឋ
មន្ត្រីសម្ដេចតេជោហ៊ុនសែន) សាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ (នាយករដ្ឋមន្ត្រី លោក Thonglun Sisulith) និងសាធារណារដ្ឋសង្គមនិយមវៀតណាម (នាយករដ្ឋមន្ត្រី
លោក Nguyen Xuan Phuc ) បានអញ្ជើញចូលរួមសន្និសីទកំពូល តំបន់ត្រីកោណអភិវឌ្ឍន៍
កម្ពុជា-ឡាវ-វៀតណាម លើកទី៩ ដែលបានរៀបចំឡើងនាថ្ងៃទី២៣វិច្ឆិកាឆ្នាំ២០១៦ នៅ
ទីក្រុងសៀមរាប ព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍រួម។ ក្នុងសេចក្ដី
ថ្លែងការណ៍រួមនេះ បណ្ដាថ្នាក់ដឹកនាំបានក្រើនរំលឹកអំពីកិច្ចសន្យា អភិវឌ្ឍន៍ចីរភាព
នៅក្នុងតំបន់ កាត់បន្ថយភាពក្រីក្រ លើកកំពស់គុណភាពជីវភាពរស់នៅសំរាប់ប្រជា
ជននៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។ថ្នាក់ដឹកនាំទាំងបីរូបក៏បានអះអាងនូវ
ការសន្យាពង្រឹងនិងពង្រីកទំនាក់ទំនងប្រពៃណី សាមគ្គីភាព កិច្ចសហប្រតិបត្តិការ
លើគ្រប់វិស័យ អ្នកជិតខាងល្អ …លៗ៕