សេចក្តីថ្លែងការណ៍រួមវៀតណាម-ចិន
(VOVworld)-ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen
Xuan Phuc អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនចាប់ពីថ្ងៃទី១០
ដល់ ថ្ងៃទី១៥កញ្ញានោះ នាថ្ងៃទី១៤កញ្ញាឆ្នាំ២០១៦ ប្រទេសទាំងពីរបានចេញសេច
ក្តីថ្លែងការណ៍រួម។សេចក្តីថ្លែងការណ៍នេះបានលើកច្បាស់ថា ក្នុងរយៈពេលបំពេញ
ទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសម្តែងការគួរ
សមអគ្គ លេខាបក្សនិងជាប្រធានរដ្ឋចិនលោក Xi Jinping ជួបចរចារជាមួយនាយក
រដ្ឋមន្ត្រី លោក Li Keqiang និងជួបពិភាគ្សាជាមួយថ្នាក់ដឹកនាំមួយចំនួនរបស់រដ្ឋាភិ
បាលចិន។ លោក Nguyen Xuan Phucក៏បានអញ្ជើញចូលរួមផ្សារណាត់ចិន-អាស៊ាន
និងសន្និសីទ កំពូលពាណិជ្ជកម្មនិងវិនិយោគចិន-អាស៊ានលើកទី១៣នៅខេត្តណាន
នីង រួមទាំង ទស្សនាតំបន់ស្វយ័ត Zhuang Guangxi និងតំបន់រដ្ឋបាលពិសេសហុង
កុងផងដែរ។
|
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជាមួយប្រធានរដ្ឋចិន លោក Xi Jinping |
នៅក្នុងជំនួបទាំងនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់និងទទួលបានមន
សិការយ៉ាង ទូលាយអំពីការធ្វើឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដៃគូសហប្រតិបត្តិ
ការយុទ្ធសាស្ត្រ លើគ្រប់ជ្រុងជ្រោយវៀតណាម-ចិនក្នុងសភាពការណ៍ថ្មី ក៏ដូចជា
រាល់បញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ភាគីទាំងពីរ
បានឯកភាព រក្សាប្រពៃណី ជួបប្រាស្រ័យរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ
និងរដ្ឋទាំងពីរ បន្តបង្កើនការជួប ប្រាស្រ័យ សហប្រតិបត្តិការលើវិស័យការទូត
ការពារជាតិនិងប្រតិបត្តិច្បាប់។ ភាគី ទាំំងពីរបានឯកភាពអនុវត្តរាល់វិធានការ
សំដៅជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ នាំមកផល
ប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេស ទាំងពីរ។ ភាគីទាំងពីរបានផ្លាស់
ប្តូអំពីបញ្ហានៅសមុទ្រ ដោយបានឯកភាព គោរពមនសិការរួមសំខាន់ៗដែលទទួល
បានរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងរដ្ឋទាំងពីរ គឺ “កិច្ចព្រមព្រៀងស្តីពី
គោលការណ៍សារវ័ន្តបញ្ជាណែនាំដោះស្រាយ បញ្ហាលើសមុទ្ររវាងវៀតណាម
ជាមួយចិន”។
ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង
និង ឯកសារមួយចំនួន ក្នុងនោះមាន “កិច្ចព្រមព្រៀង ពន្យាពេលនិងបំពេញបន្ថែម
នូវផែនការ អភិវឌ្ឍន៍ រយៈពេល៥ឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម
វៀតណាម-ចិន ដំណាក់កាល២០១៧-២០២១” និង “កិច្ចព្រមព្រៀងពាណិជ្ជកម្ម
ព្រមដែន (ធ្វើវិសោធន កម្ម)រវាងវៀតណាមជាមួយចិន” ជាដើម៕