សេចក្តីថ្លែងការណ៍រួមវៀតណាម-ឡាវ
(VOVworld)-ក្នុងឱកាសនៃដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឡាវចាប់ពីថ្ងៃទី
២៤ ដល់ថ្ងៃទី២៦វិច្ឆិកាឆ្នាំ២០១៦របស់អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយ
និស្ត វៀតណាម លោក Nguyen Phu Trong នោះ វៀតណាមនិងឡាវបានចេញសេច
ក្តីថ្លែង ការណ៍រួម។សេចក្តីថ្លែងការណ៍នេះបានលើកច្បាស់ថា៖ ក្នុងដំណើទស្សន
កិច្ចនៅឡាវ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញជួបចរចារ
ជាមួយអគ្គលេខា បក្សនិងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachith ជួប
សម្តែងការគួរសមនាយក រដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith និងប្រធានរដ្ឋ
សភាលោកស្រី Pany Yathotu និងអញ្ជើញទស្សនាមូលដ្ឋានសេដ្ឋកិច្ចវប្បធម៌មួយ
ចំនួននៅរដ្ឋធានីវៀងច័ន្ទទៀតផង។
នៅក្នុងបណ្តាជំនួប ភាគីទាំងពីរបានឯកភាពបង្កើនទំនាក់ទំនងនយោបាយ
រក្សា រាល់ការជួបប្រាស្រ័យរវាងថ្នាក់ដឹកនាំនៃបក្សទាំងពីរនិងរដ្ឋទាំងពីរ បន្តពង្រឹង
និងពង្រីក ប្រកបដោយប្រសិទ្ធភាពយន្តការសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
បើកទូលាយ កិច្ចសហប្រតិបត្តិការ ជួយគ្នាទៅវិញទៅមករវាងស្ថាប័នបក្សនានា
ក្រសួងគ្រប់ជាន់ ថ្នាក់ និងតំបន់នានានៃប្រទេសនីមួយៗ រួមសហការរៀបចំល្អ
រាល់សកម្មភាពរំលឹកខួប លើកទី៥៥នៃទិវាបង្កើតទំនាក់ទំនងកាទូតនិងរយៈពេល
៤០ឆ្នាំនៃទិវាចុះហត្ថលេខាលើ អនុសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅឆ្នាំ
២០១៧ខាងមុខ។
ភាគីទាំងពីរបានឯកភាពសហការមានប្រសិទ្ធភាពសំដៅអនុវត្តល្អរាល់កិច្ច
ព្រម ព្រៀងជាន់ខ្ពស់ កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរនិង
ផែនការ សហប្រតិបត្តិការរវាងក្រសួងស្ថាប័ននានានៃប្រទេសទាំងពីរ។ភាគីទាំង
ពីរឯកភាព បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ សំដៅរក្សា
ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថភាពសង្គមនៅប្រទេសនី
មួយៗ។ភាគីទាំងពីរ បានសង្កត់ធ្ងន់នូវសារៈសំខាន់នៃការរក្សាសន្តិសុខ ស្ថិរភាព
សុវត្ថភាពនៅសមុទ្រខាង កើត ជម្រុញការដោះស្រាយជម្លោះនៅសមុទ្រខាងកើត
ដោយសន្តិវិធីឈរលើមូលដ្ឋាន ច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្តី
ពីច្បាប់សមុទ្រឆ្នាំ ១៩៨២ រួមជាមួយ ភាគីទាក់ទិននានា អនុវត្តដោយទៀងទាត់
សេចក្តីថ្លែងការណ៍ស្តីការប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រខាងកើត (COC)
ឆ្ពោះទៅសម្រេចក្រមប្រតិបត្តិតំបន់សម្រាប់ភាគីនានា នៅសមុទ្រខាងកើត (COC)
យ៉ាងឆាប់ៗ។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលយ៉ាងល្អប្រសើដែលទទួលបាន
ក្នុង ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឡាវរបស់អគ្គលេខាបក្ស លោក Nguyen
Phu Trong ដែលរួមចំណែកនាំទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីពិសេសនិង
សហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម -ឡាវកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅ
មួយថ្ងៃ ឆ្លើយតប ទៅនឹងបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរដើម្បី
សន្តិភាព ស្ថិរភាព សហ ប្រតិបត្តិការនិងការអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក៕