សេចក្តីប្រការសន្ទទស្សន៍ PCI ឆ្នាំ ២០១៦
|
សេចក្តីប្រការសន្ទទស្សន៍ PCI ឆ្នាំ ២០១៦ (VOV) |
(VOVworld) - នាព្រឹកថ្ងៃទី ១៤ មិនា បានប្រារព្វឡើងពិធីប្រកាសរបាយការណ៍
ប្រចាំឆ្នាំស្តីពីសន្ទទស្សន៍សមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត (PCI) ឆ្នាំ ២០១៦។
ថ្លែងមតិទៅពិធីនេះ លោក Vu Tien Loc ប្រធានសាភាពាណិជ្ជកម្មនិងឧស្សា
ហកម្មវៀតណាមបានឲ្យដឹងថា៖
«តាមរយៈរបាយការណ៍អំពីសន្ទទស្សន៍សមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត
PCI លើកនេះ យើងឃើញនូវសញ្ញានៃតំបន់កែទម្រង់លេចធ្លោដូចជា ទីក្រុង
Da Nang ខេត្ត Quang Ninh ខេត្ត Dong Thap ខេត្ត Binh Duong ទោះជាបណ្ដា
តំបន់ ដែលឈរលំដាប់ថ្នាក់ចុងក្រោយក៏ចាប់ផ្តើមឈានទៅមុខតាមរយៈការ
ផ្តើមគំនិត កែទម្រង់ថ្មីដែរ។ សកម្មភាពចែករំលែកនិងរៀនសូត្រអនុវត្តបទ
ពិសោធន៍ពីការពិតជាក់ស្តែងកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្នុងទូទាំងប្រទេស
ដែលធ្វើឲ្យការលើកកំពស់សមត្ថភាពនិងកែលំអបរិយាកាសវិនិយោគធ្វើ
អាជីវកម្មកំពុងក្លាយទៅជាគួរឲ្យទាក់ទាញថែមទៀត៕»