សួដេញដោលរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ
(VOVWORLD) /  
|
រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Cao Duc Phat (CAND) |
Vovworld-ចាប់ផ្ដើមសម័យសួរដេញដោលនៅសាលប្រជុំរដ្ឋសភាវៀតណាមនារសៀលថ្ងៃទី១៩វិច្ឆិកា ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានឲ្យដឹងថា ដល់ពេលព្រឹកថ្ងៃទី១៩វិច្ឆិកា បានមានសំណួរចំនួន១៦០របស់សមាជិកសមាជិការ
សភាបានផ្ញើរជូននាយករដ្ឋមន្ត្រី សមាជិករដ្ឋាភិបាល ប្រធានផ្នែក។
“សំណួរជាច្រើន បញ្ហាសួរដេញដោលក៏ទូលំទូលាយដែរ។ ដូច្នេះក្នុងពេល
ឆ្លើយសំណួរ នឹងប្រមូលផ្ដុំទៅលើបញ្ហាស្នូលមួយចំនួន លើមូលដ្ឋានដាក់ចេញ
ឆ្លើយ ដោះស្រាយ វិភាគមូលហេតុដើម្បីសន្និដ្ឋាន។ ប្រសិនបើចាំបាច់ រដ្ឋសភានឹងផ្សព្វផ្សាយសេចក្តីសំរេចចិត្តចំពោះការងារដែលទាក់ទិនដល់រដ្ឋមន្ត្រី ប្រធានផ្នែក
ចំនួន៤រូប។”
បន្ទាប់នោះ ក្នុងផ្នែកឆ្លើយសំណួរសួរដេញដោលរបស់សមាជិកសមាជិការ
សភា រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Cao Duc Phat បានផ្តោតទៅលើបញ្ហាជាច្រើនរបស់ផ្នែកកសិកម្ម។ តាមរដ្ឋមន្ត្រី Cao Duc Phat ថា ក្នុងការស្ដារល្បឿនអភិវឌ្ឍន៍ផ្នែកកសិកម្ម តួនាទីនៃការរៀបចំផែនការផ្លាស់ប្តូរផលិតកម្មស្រូវ
អង្ករជាកត្តាសំខាន់។
“យើងត្រូវពិនិត្យឡើងវិញដំបន់ដាំស្រូវ ត្រឹមតែប្រមូលផ្ដុំទៅលើដំបន់វាលទំនាប
ទន្លេ Cuu Long និងទន្លេ Hong។ លើសតិអារម្មណ៍នោះផ្សព្វផ្សាយសារាចរណ៍ណែនាំជាក់ស្ដែងយន្តការដើម្បីប្រជាជនផ្លាស់ប្តូរ។ ទី២បន្តជួយឧបត្ថម្ភប្រជាជន
អនុវត្តវិទ្យាសាស្ត្របច្ចេកទេស។ ទី៣គឺបន្តជំរុញប្រព័ន្ធអាជីវកម្មស្រូវអង្ករយ៉ាង
ចីរភាព។ ទី៤រៀបចំឡើងវិញផលិតកម្ម៕”
-VOVWORLD