|
សេដ្ឋកិច្ចវៀតណាមក្នុងត្រីមាសទី១មាននិន្នាការកែលំអរ។ |
VOV-តាមរបាយការណ៍របស់ក្រសួងផែនការនិងវិនិយោគវៀតណាមបាន
ឲ្យដឹងថា បណ្ដាសន្ទស្សន៍ម៉ាក្រូសេដ្ឋកិច្ចខែមិនាក៏ដូចជាសន្ទស្សន៍តំលៃ
ប្រើប្រាស់(CPI) កើនទាបបានសឲ្យឃើញនូវសញ្ញាល្អអំពីអតិផរណាមាន
និន្នាការថយចុះ។ ការនាំចេញបានកើនឡើងគួរឲ្យកត់សម្គាល់ជាមួយតំលៃ
ប្រាក់នាំចេញទទួលបានប្រមាណជិត២៤ពាន់៥រយលានដុល្លារអាមេរិក កើន២៣,៦%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ ការនាំចូលហួស
កំរិតទាប ក្នុងរយៈពេល៣ខែដើមឆ្នាំគឺប្រមាណ២៥១លានដុល្លារអាមេរិក ស្រូបយកជាង១%នៃតំលៃប្រាក់នាំចេញ។ តាមក្រសួងផែនការនិងវិនិយោគ
ថា ក្នុងរយៈពេលខាងមុខបណ្ដាដំបន់ត្រូវបន្តជំរុញឧស្សាហកម្ម អភិវឌ្ឍន៍
ពិសេសគឺផ្នែកឧស្សាហកម្មកែច្នៃ ជួយឧបត្ថម្ភអង្គភាពអាជីវកម្មចែកចាយ
ផលិតផល បង្កើនបណ្ដាសកម្មភាពពន្លឿនពាណិជ្ចកម្មផ្លាស់ប្តូរកាណាល់ ប្រមូលទិញចែកចាយជាដើម៕