សំណង់ប្រាង្គតម្កល់សពលោកប្រធានហូជីមិញជានិមិត្តរូបដ៏ត្រចេះត្រចង់បំភ្លឺផ្លូវសម្រាប់ប្រជាជនវៀតណាមគ្រប់ជំនាន់
Vu Khuyen -  
(VOVWORLD) -នាព្រឹកថ្ងៃទី១២ ខែសីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយគណៈគ្រប់គ្រងប្រាង្គតម្កល់សពលោកប្រធានហូជីមិញ ស្តីអំពីលទ្ធផលនៃការអនុវត្តភារកិច្ចក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤ និងការជួសជុលឡើងវិញតាមកាលកំណត់សម្រាប់សំណង់ប្រាង្គតម្កល់សពលោកប្រធានហូជីមិញ។
ប្រាង្គតម្កល់សពលោកប្រធានហូជីមិញ (រូបថត៖ TTXVN) |
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានអះអាងថា ចំពោះប្រជាជន វៀតណាម លោកប្រធានហូជីមិញជាទីគោរពស្រឡាញ់ គឺជាវីរៈបុរសរំដោះជាតិ ជាអ្នកវប្បធម៌ពិភពលោក ជាអគ្គមគ្គទេសដ៏ឈ្លាសវៃ និងជាលោកគ្រូដ៏មហិមារនៃបដិវត្តន៍វៀតណាម។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រាល់ទីតាំងបេតិកភណ្ឌ និងសំណង់នានាដែលទាក់ទងនឹងប្រវត្តិ ជីវិតនិងបុព្វហេតុរបស់លោកប្រធានហូជីមិញ គឺជានិមិត្តរូបដ៏ភ្លឺចែង ចាំង បំភ្លឺផ្លូវសម្រាប់ប្រជាជនវៀតណាមគ្រប់ជំនាន់ទាំងនាពេលបច្ចុប្បន្ននិងនៅពេលអនាគត។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យគណៈគ្រប់គ្រង បន្តលើកកម្ពស់ប្រពៃណីដ៏រុងរឿង ស្មារតីទទួលខុសត្រូវចំពោះបក្ស រដ្ឋ និងប្រជាជននិងពង្រឹងសមត្ថភាពរបស់ខ្លួនជានិច្ច ដើម្បីនៅគ្រប់កាលៈ ទេសៈទាំងអស់អាចអនុវត្តបានល្អបំផុតនូវភារកិច្ច រក្សាឲ្យបានគង់វង្ស និងការពារសុវត្ថិភាពដាច់ខាតចំពោះសាកសពលោកប្រធានហូជីមិញ។
មុនពេលកិច្ចប្រជុំបានប្រព្រឹត្តទៅ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញនិងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងគណៈគ្រប់គ្រងប្រាង្គបានពិនិត្យការងារជួសជុលឡើងវិញតាមកាលកំណត់សំណង់ប្រាង្គលោកប្រធានហូជីមិញ។
យោងតាមក្រុមប្រឹក្សាគ្រប់គ្រងប្រាង្គ ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៤ ទីនេះបានទទួលភ្ញៀវទេសចរជាង១,៦ លាននាក់មកទស្សនា ក្នុងនោះមានភ្ញៀវបរទេសជាង ៤៤២ពាន់នាក់៕
Vu Khuyen