ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីរៀបចំពិធីជប់លៀងក្នុងឱកាស ខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងវៀតណាម-រុស្ស៊ី
|
ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីរៀបចំពិធីជប់លៀងក្នុងឱកាស ខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងវៀតណាម-រុស្ស៊ី (VOV) |
Vovworld-នាយប់ថ្ងៃទី២៩មករាឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Hoang
Trung Hai អញ្ចើញចូលរួមពិធីជប់លៀងក្នុងឱកាសរំលឹកខួបលើកទី៦៥នៃទិវា
បង្កើតទំនាក់ទំនងការទូតវៀតណាម-រុស្ស៊ី(ទី៣០មករា)ដោយស្ថានទូតរុស្ស៊ីប្រចាំ
នៅវៀតណាមរៀបចំ។ ថ្លែងមតិនៅពិធីជប់លៀងនេះ ឧបនាយករដ្ឋមន្ត្រី Hoang
Trung Hai បានចាត់ទុកថាកំណាត់ផ្លូវ៦៥ឆ្នាំកន្លងមកបានអះអាងដ៏ច្បាស់លាស់
ថាប្រវត្តិសាស្ត្រទំនាក់ទំនងវៀតណាម-សហព័ន្ធរុស្ស៊ីជាទំនាក់ទំនងពោពេញទៅ
ដោយចំណងមិត្តភាពការចែករំលែកនិងគាំទ្រគ្នាទៅវិញទៅមក។ ក្នុងដំណាក់កាល
ថ្មី លើមូលដ្ឋានទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ ភាគីទាំងពីរពិតប្រាកដ
នឹងទទួលបានសមិទ្ធិថ្មីរួមចំណែកសំខាន់ក្នុងកិច្ចការអភិវឌ្ឍន៍នៅប្រទេសនិមួយៗ
ដើម្បីសន្តិភាពអភិវឌ្ឍន៍នៅដំបន់និងលើពិភពលោក។
ភារធារីសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាមលោក Vadim Bublikov បានអះអាងថា
ចំណងមិត្តភាពជាភាតរៈស្មារតីជួយឧបត្ថម្ភនិងគោរពគ្នារវាងវៀតណាមនិងសហព័ន្ធ
រុស្ស៊ីមិនប្រែប្រួលឡើយ ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែបានបង្កើននិង
អភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕