ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅព្រឹកថ្ងៃទី ១៣ ខែមេសា នៅវៀតណាម

(VOVWORLD) - គិតត្រឹមម៉ោង ១៦ ថ្ងៃទី ១២ ខែមេសា មានមនុស្សជាង ៥៩ ០០០ នាក់ទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ នៅតាមខេត្ត ក្រុងចំនួន ១៩ ទូទាំងវៀតណាម។
ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅព្រឹកថ្ងៃទី ១៣ ខែមេសា នៅវៀតណាម - ảnh 1បញ្ជូនអ្នកជំងឺកូវីដ ១៩ ទៅកាន់មន្ទីរពេទ្យ (រូបថត៖ TTXVN)

គិតចាប់ពីម៉ោង ១៨ ថ្ងៃទី ១២ ខែមេសា ដល់ម៉ោង ៦ ថ្ងៃទី ១៣ ខែមេសា វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២ នាក់ នៅទីក្រុងហូជីមិញ។ នេះគឺជាករណីនាំចូល ហើយត្រូវបានធ្វើចត្តាឡីស័កភ្លាមៗ បន្ទាប់ពីឆ្លងចូលវៀតណាម។ នាបច្ចុប្បន្ននេះ វៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២ ៧០៧ នាក់ ក្នុងនោះ មានករណីជាសះស្បើយចំនួន ២ ៤៤៥ នាក់ ហើយមានអ្នកជំងឺចំនួន ៣៥ នាក់បានស្លាប់។

គិតត្រឹមម៉ោង ១៦ ថ្ងៃទី ១២ ខែមេសា មានមនុស្សជាង ៥៩ ០០០ នាក់ទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ នៅតាមខេត្ត ក្រុងចំនួន ១៩ ទូទាំងវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ