ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាព្រឹកថ្ងៃទី ២១ ខែមិថុនា នៅវៀតណាម
(VOVWORLD) - នាបច្ចុប្បន្ននេះ វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៣ ៣៨៤ នាក់ ក្នុងនោះមានករណីអ្នកជំងឺចំនួន ៥ ២២៩ នាក់ត្រូវបានព្យាបាលជាសះស្រើយ និងអ្នកជំងឺចំនួន ៦៦ បានស្លាប់។
សកម្មភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ TTXVN) |
នាព្រឹកថ្ងៃតី ២១ ខែមិថុនា ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ១៨ ថ្ងៃទី ២០ ខែមិថុនា ដល់ម៉ោង ៥ ថ្ងៃទី ២១ ខែមិថុនា វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៩០ នាក់ ក្នុងនោះមានករណីនាំចូល ២ នាក់ ដែលបានធ្វើចាត្តាឡីស័កភ្លាមក្រោយពេលឆ្លងចូលប្រទេស ហើយករណីឆ្លងជំងឺក្នុងស្រុកចំនួន ៨៨ នាក់ទៀត។
នាបច្ចុប្បន្ននេះ វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៣ ៣៨៤ នាក់ ក្នុងនោះមានករណីអ្នកជំងឺចំនួន ៥ ២២៩ នាក់ត្រូវបានព្យាបាលជាសះស្រើយ និងអ្នកជំងឺចំនួន ៦៦ បានស្លាប់៕