(VOVWORLD) - គិតត្រឹមម៉ោង ១៦ ថ្ងៃទី ៦ ខែមេសា នៅវៀតណាមមានមនុស្សចំនួន ៥៤ ០០០ នាក់ទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ផងដែរ។
បុគ្គលិកពេទ្យធ្វើតេស្តរកជំងឺលើមនុស្ស (រូបថត៖ VNA) |
គិតចាប់ពីម៉ោង ១៨ ថ្ងៃទី ៦ ខែមេសាដល់ម៉ោង ៦ ថ្ងៃទី ៧ ខែមេសា វៀតណាមមិនរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីឡើយ។ នាបច្ចុប្បន្ននេះ វៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២ ៦៤៨ នាក់ ក្នុងនោះមានអ្នកជំងឺចំនួន ២ ៤២២ នាក់ត្រូវបានព្យាបាលជាសះស្បើយ និងមានអ្នកជំងឺចំនួន ៣៥ នាក់ត្រូវស្លាប់។
គិតត្រឹមម៉ោង ១៦ ថ្ងៃទី ៦ ខែមេសា នៅវៀតណាមមានមនុស្សចំនួន ៥៤ ០០០ នាក់ទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ផងដែរ៕