ស្ថានភាពនៅអេហ្ស៊ីបបន្ទាប់ពីប្រធានាធិបតី Mohamed Morsi ត្រូវបានទម្លាក់ពីដំណែង

(VOVworld) – នាថ្ងៃទី ៤ កក្កដា ចាងហ្វាងតុលាការដ្ឋធម្មនុញ្ញកំពូលអេហ្ស៊ីប លោក
Adli Mansour បានធ្វើពិធីសច្ចាប្រនិធានទទួលដំណែងប្រធានាធិបតីជាបណ្តុះអាសន្ន
របស់ប្រទេសអាហ្វ្រិកខាងជើងនេះ រហូតដល់ពេលណា ការបោះឆ្នោតប្រធានាធិបតីថ្មី
មួយនឹងត្រូវបានរៀបចំឡើង។ ក្នុងពិធីនេះ លោក​ Mansour បានសន្យានឹងរក្សាខឿន
ប្រជាធិបតេយ្យគោរពរដ្ឋម្មនុញ្ញច្បាប់និងការពារផលប្រយោធន៍របស់ប្រជាជន។
ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារ ព័ត៌មាននៅទីក្រុងកែ លោក Adli Mansour
 បានអះអាងថា៖ អង្គការភាតរៈឥស្លាមអាចចូលរួមក្នុងដំណើរការកសាងប្រទេសជាតិ
ទាំងស្រុង។ ភ្លាមមួយរំពេច សមាជិកជាន់ខ្ពស់មួយរូបរបស់អង្គការនេះ លោក Sheikh
Abdel Rahman al-Barr បានបដិសេធការផ្តើមគំនិតពោលខាងលើរបស់ លោក Mansour
ព្រមទាំង ប្រកាសថា៖ កំលាំងនយោបាយនេះនឹងមិនសហការជាមួយរដ្ឋអំណាចរបស់
ប្រធានាធិបតីជាបណ្តុះអាសន្នទេ។ ក្នុងពេលនោះប្រធានអង្គការភាតរៈឥស្លាមអេហ្ស៊ីប
 លោក Mohamed El-Beltagy បានសង្កត់ធ្ងន់ថា៖ ការទម្លាក់ប្រធានាធិប តី Mohamed
Morsi ពីដំណែងគឺជាការធ្វើរដ្ឋប្រហារហើយអង្គការនេះមិនទទួលស្គាល់ភាពស្របច្បាប់
ឡើយ។ ស្តីពីស្ថានភាពនាបច្ចុប្បន្ននៅអេហ្ស៊ីប នាថ្ងៃទី ៤ កក្កដា រដ្ឋាភិបាលស៊ីរីបាន
គាំទ្រការទម្លាក់ប្រធានាធីបតី Morsi ពីដំណែងរបស់កងទ័ពអេហ្ស៊ីប ហើយអះអាងថា៖ “កាយវិការនេះបានសម្តែងនូវគោលបំណងរក្សាខឿនប្រជាធិបតេយ្យ
របស់ប្រជាជនអេហ្ស៊ីប”។

ស្ថានភាពនៅអេហ្ស៊ីបបន្ទាប់ពីប្រធានាធិបតី Mohamed Morsi ត្រូវបានទម្លាក់ពីដំណែង - ảnh 1
ចាងហ្វាងតុលាការដ្ឋធម្មនុញ្ញកំពូលអេហ្ស៊ីប លោក Adli Mansour បានធ្វើពិធីសច្ចាប្រនិធានទទួលដំណែងប្រធានាធិបតីជា បណ្តុះអាសន្នរបស់ប្រទេសអាហ្វ្រិកខាងជើងនេះ (Image: Internet)

សហព័ន្ធអារ៉ាប់អេមីរេត​ (UAE) បានចាត់ទុកថា៖ នេះគឺជាការដោះស្រាយវិបត្តិនៅ
ប្រទេស អាហ្វ្រិកខាងជើងនេះ។ រីឯខ្លួនវិញ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-
Moon បានចាត់ទុកថា៖ រដ្ឋអំណាចស៊ីវិលនៅអេហ្ស៊ីបត្រូវកសាងឡើងវិញយ៉ាងឆាប់ៗ
ដោយឈរលើគោលបំណងរបស់ប្រជាជន។ ក្នុងព្រឹត្តិការផ្សេងៗទៀត រដ្ឋមន្ត្រី ការបរទេសអាល្លឺម៉ង់ លោក Guido Westerwelle បានឲ្យដឹងថា៖ ការដែលកងទ័ពជ្រៀត
ជ្រែកចូលក្នុងនយោបាយគឺជាជំហានដើផ្ទុយនឹងខឿនប្រជាធិបតេយ្យនៅអេហ្ស៊ីប
ព្រមទាំង អំពាវនាវឲ្យមានការសន្ទនានយោបាយ។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស
លោក William Hague បានប្រកាសថា៖ អង់គ្លេសនឹងសហប្រតិបត្តិការជាមួយរដ្ឋអំណាច
ជាបណ្តុះអាសន្នរបស់អេហ្ស៊ីប ទោះបីជា ទីក្រុងឡុងមិនគាំទ្រការទម្លាក់ប្រធានាធិបតី
Morsi ពីដំណែងរបស់កងទ័ពអេហ្ស៊ីប ក្តី។ ក្នុងពេលនោះ​ អ្នកនាំពាក្យក្រសួងការបរទេស
ចិន លោក​ Hua Chunying បានឲ្យដឹងថា៖ ប៉េកាំង គាំទ្រការជំរើសរបស់ប្រជាជនអាហ្ស៊ីប
និងអំពាវនាវឲ្យភាគីនានាដំណើរការ ចរចារសន្តិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ