ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

(VOVWORLD) - នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

វិស័យផលិតកម្មឧស្សាហកម្មរក្សាសន្ទុះកំណើនវិជ្ជមាន។ ក្នុងខែសីហា ការនាំចូលនិងនាំចេញទំនិញសរុបសម្រេចបាន ៧០,   ៦៥ ពាន់លានដុល្លារអាមេរិក កើនឡើង ០,៨% បើធៀបនឹងខែមុន និងកើន ១៣,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងខែសីហា វៀតណាមបានបន្តមានអតិរេកពាណិជ្ជកម្មចំនួន ៤,៥៣ ពាន់លានដុល្លារអាមេរិក។

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន - ảnh 1រូបភាព៖ Vietnam+

បូកសរុបរយៈពេលប្រាំបីខែដើមឆ្នាំនេះ សមតុល្យពាណិជ្ជកម្មទំនិញមានអតិរេកជាង ១៩ ពាន់លានដុល្លារអាមេរិក។ វិស័យទេសចរណ៍នៅតែជាចំណុចភ្លឺក្នុងផ្ទាំងរូបភាពសេដ្ឋកិច្ច ជាមួយនឹងចំនួនភ្ញៀវអន្តរជាតិមកវៀតណាមកើនឡើង។ ក្នុងខែសីហា ភ្ញៀវអន្តរជាតិមកកាន់វៀតណាមបានឈានដល់ ១,៤៣ លាននាក់ កើនឡើង ១៧,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេលប្រាំបីខែដើមឆ្នាំនេះ ភ្ញៀវអន្តរជាតិមកកាន់ប្រទេសវៀតណាមសម្រេចបានជាង ១១,៤ លាននាក់ កើនឡើង ៤៥,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងកើនឡើង ១% បើធៀបនឹងសម័យមុនជំងឺកូវីដ-១៩។ សាស្ត្រាចារ្យរង - បណ្ឌិត Nguyen Thuong Lang នៃមហាវិទ្យាល័យសេដ្ឋកិច្ចជាតិបានវាយតម្លៃថា៖ “កម្លាំងចលករចាស់នៅតែដំណើរការ។ កម្លាំងចលករថ្មីនៃសេដ្ឋកិច្ចវៀតណាមដូចជាបរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង ការផ្លាស់ប្តូរថាមពល និងសេដ្ឋកិច្ចវិលជុំ នឹងបង្កើតតម្រូវការសរុបថ្មីឲ្យកាន់តែខ្លាំងជាងមុន។ ប្រសិនបើយើងតាមទាន់និងសមស្របទៅនឹងសក្ដានុពលទាំងនេះ សេដ្ឋកិច្ចវៀតណាមនឹងមានការរីកចម្រើនកាន់តែខ្លាំង”

ប្រតិកម្មទៅវិញ

ផ្សេងៗ