សាធារណមតិបន្តវែកញែកអំពីខុសច្បាប់របស់ចិននៅសមុទ្រខាងកើត
|
នាវាចិនបាញ់ទឹកដាក់លើនាវារបស់វៀតណាម (VOV) |
(VOV)_ក្នុងប៉ុន្មានថ្ងៃកន្លងទៅ សារព័ត៍មាននិងបណ្ដាអ្នកជំនាញការអន្តរ
ជាតិ បាននាំចេញតុឡហីករណ៍ដោយអះអាងថាការដែលចិនបានដាក់ស្ថានីយ ខួងនៅសមុទ្រខាងកើ តគឺខុសច្បាប់អន្តរជាតិ និងសរអោយឃើញនូវមហិច្ឆតា
របស់ចិន ក្នុងការប្រកាសសិទ្ធិយុត្តាធិការរបស់ខ្លួននៅលើតំបន់សមុទ្រនេះ។ ក្នុងបទសរសេរ១នៅលើគេហទំព័រ Agoravox របស់បារាំង លោក Andre Bouny ប្រធានគណៈកម្មាធិការអន្តរជាតិ ជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលពណ៌
លឿងទុំ/ Dioxin វៀតណាម បានមានបទសរសេរចុះថ្ងៃទី២៣ មិថុនា បញ្ជាក់ថា៖ រាល់សំណូមពររបស់ចិននៅសមុទ្រខាងកើតគឺអយុត្តិធម៌ និងដើបញ្ជ្រាស់នឹង
ច្បាប់អន្តរជាតិ។លោកក៏បានសង្កត់ធ្ងន់ថា៖ ចិនបានប្រើអំពើហឹង្សារ ដើម្បីទន្ទ្រាន
កាន់កាប់ប្រជុំកោះ Hoang Sa របស់វៀតណាម នាឆ្នាំ ១៩៥៤ និងឆ្នាំ ១៩៧៤។ អ្នកនិពន្ធក៏បានចុះផ្សាយរូបភាពជាច្រើន ស្ដីពីការដែលវៀតណាមបានបញ្ជាក់
និងអនុវត្តសិទ្ធិអធិប្បតេយ្យភាពចំពោះប្រជុំកោះ Hoang Sa និង Truong Sa ។
នាថ្ងៃនេះដែរ កាសែត Deutche Welle របស់អាលឺម៉ង់ បានអះអាងថា៖ ចិនបានបញ្ជូនស្ថានីយខួងចំនួន៤ទៀត ក្នុងស្ថានភាពតានតឹងនាបច្ចុប្បន្ន សំ
ដៅង្កើតបុព្វបទចំពោះការសំណូមពរអំពីសិទ្ធិអធិបតេយ្យភាព នៅតំបន់សមុទ្រ ខាងកើតទាំងមូល៕