សាធារណះមតិវាយតំលៃខ្ពស់នូវការរដ្ឋសភាបោះឆ្នោតទំនុកទុកចិត្ត
(VOV)_ការដែលរដ្ឋសភាវៀតណាមរៀបចំការបោះឆ្នោតទំនុកទុកចិត្តជាលើក
ដំ បូង ចំពោះដំណែងចំនួន៤៧ ដោយរដ្ឋសភាជ្រើសតាំងឬអនុម័ត្ត និងប្រកាសជា
សាធារណះ លទ្ធផលក្នុងទូទាំងប្រជាជន បានទទួលការវាយតំលៃយ់ាងសកម្មពីអ្នក បោះឆ្នោតក្នុងទូទាំងប្រទេស។
បន្ទាប់ពីពេលលទ្ធផលនៃការបោះឆ្នោតទំនុកទុកចិត្តត្រូវបានប្រកាសជាសាធារ
ណះនៅលើបណ្ដាមធ្យោបាយសារព័ត៍មានមហាជន អ្នកបោះឆ្នោតជាច្រើនបាន
សម្ដែងនូវក្តីសប្បាយរីករាយ ដោយការបោះឆ្នោតទំនុកទុកចិត្តលើកនេះ បំពេញបាន
រាល់ គោលបំណងរបស់ប្រជាជន។អ្នកបោះឆ្នោត Tran Van Hung ( នៅទីក្រុង ហា
ណូយ) បានចាត់ទុកថា÷នេះគឺជាការផ្លាស់ប្តូរថ្មីសំខាន់÷
“ នេះគឺជាប្រការថ្មីរបស់រដ្ឋសភា។ សកម្មភាពនេះបានជួយអោយប្រជាជនយល់ដឹង អំពីកំរិតទំនុកទុកចិត្តរបស់បណ្ដាដំណែងខ្ពស់បំផុតរបស់ប្រទេសជាតិដោយប្រជា
ជនបោះឆ្នោតជ្រើសរើសឡើង។ ខ្ញុំគិតថា÷បន្ទាប់ពីការបោះឆ្នោតទំនុកទុកចិត្តលើក នេះ បណ្ដាថ្នាក់ដឹកនាំត្រូវបោះឆ្នោតទំនុកទុកចិត្តនឹងលើកកំពស់ការទទួលខុសត្រូវ
របស់ខ្លួននិងក៏ឃើញនូវបណ្ដាគុណវិបត្តិ និងគុណសម្បត្តិរបស់ខ្លួនផងដែរ៕ ”