សាធារណៈមតិអន្តរជាតិបន្តបរិហាទោសចិនបង្កភាពតានតឹងនៅតំបន់សមុទ្រខាងកើត
(VOV)_នាថ្ងៃទី១៣ ឧសភា ថ្លែងមតិក្នុងសន្និសីទកាសែតប្រចាំថ្ងៃ នៅទីស្នាក់ការ
ក្រសួង ការបរទេសអាមេរិក អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Jen
Psaki បានបដិសេធរាល់ពាក្យចោទប្រកាន់ពីភាគីចិនថា៖ការចូលរួមរបស់អាមេរិកនៅ
ក្នុងបំរ៉ែបំរួលថ្មីៗនេះនៅសមុទ្រខាងកើតបានបំផ្លាញសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។ ឆ្លើយសំនួររបស់អ្នកយកព័ត៍មានចិនថា៖រដ្ឋមន្ត្រីការបរទេសចិនវាយតំលៃថា៖សភាព ការណ៍តានតឹងនៅសមុទ្រខាងកើតមិនមែនដោយសារចិនបណ្ដាលឡើងទេ គឺដោយសារ ភាគីអាមេរិកបានបំប៉ោងរឿងហេតុនេះទន្ទឹមនឹងនោះអំពាវនាវអោយភាគីអាមេរិកត្រូវប្រុង
ប្រយ័ត្នជាងក្នុងពេលបញ្ជេញមតិ លោកស្រី Jen Psaki បានអះអាងថា៖ ការអះអាងថាលារដែលចិនបានបង្ករឿងហេតុនៅសមុទ្រខាងកើត មិនគ្រាន់តែជាទស្សនះរបស់អា
មេរិកប៉ុណ្ណោះទេ ថែមទាំងនេះគឺជាទស្សនះរបស់ប្រទេសជាច្រើនលើពិភពលោកទៀត
ផង។ លោកស្រី Jen Psaki ក៏បានអោយដឹងថា៖ក្នុងជំនួបសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រី ការបរទេសអាមេរិក លោក John Kerry និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស
វៀត ណាម លោក Pham Binh Minh លោក John Kerry បានសម្ដែងនូវការព្រួយបារម្ភចំពោះ សភាពការណ៍តានតឹងនៅសមុទ្រខាងកើត និងអំពាវនាវជាថ្មីម្តងទៀតអោយ បណ្ដាភាគី ត្រូវរក្សាការអត់ធ្មត់និងចាត់ទុករាល់សកម្មភាពរបស់ចិនគឺអំពើបង្ករឿងហេតុ។
|
រដ្ឋមន្ត្រី ការបរទេសអាមេរិក លោក John Kerry (TTXVN) |
នាថ្ងៃនេះដែរ នៅទីក្រុងPretoria គណៈកម្មាធិការបណ្ដាប្រទេសអាស៊ាន នៅ អាហ្វ្រីកខាងត្បូង ( APC) បានរៀបចំកិច្ចប្រជុំថ្នាក់ឯកអគ្គរដ្ឋទូតដើម្បីផ្លាស់ប្តូរអំពីសភាពការណ៍តានតឹងនៅសមុទ្រខាងកើត ក្រោមការធ្វើអធិបតីរបស់ឯកអគ្គរដ្ឋទូត
វៀត ណាម លោក Le Huy Hoang និងជាប្រធានគណៈកម្មាធិការ។ នៅទីនេះ បណ្ដា
ឯកអគ្ក រដ្ឋទូតបានចែករំលែកព័ត៍មាន សម្ដែងការព្រួយបារម្ភចំពោះសភាពការណ៍តាន តឹងនៅសមុទ្រខាងកើតនិងឯកភាពចាត់ទុកថា៖ អាស៊ានត្រូវបង្កើនចំណងសាមគ្គីភាព ស្រុះចិត្តគំនិត ប្តេជ្ញចិត្តជំរុញការរក្សារ សន្តិភាព ស្ថិរភាព សុវត្ថិភាពនាវាចរណ៍លើ សមុទ្រខាងកើត។ ព្រមទាំងចាត់ទុកនេះគឺជាបញ្ហាស្នូលមួយក្នុងចំណោមបញ្ហាស្នូល
របស់ប្រទេស នានាក្នុងការកសាងសហគមន៍អាស៊ានរួមនាឆ្នាំ២០១៥។ ឯកអគ្គរដ្ឋទូត
Le Huy Hoang បានអះអាងថា៖ វៀតណាមមានគោលបំណងបណ្ដាប្រទេស អាស៊ាន និងសហគមន៍អន្តរជាតិ បន្តសាមគ្គីភាព គាំទ្រសំណូមពរស្របច្បាប់របស់វៀតណាម
ឡើង សម្លេងប្រឆាំងសកម្មភាពរំលោភនេះរបស់ចិន រួមចំណែកធានាសន្តិភាព ស្ថិរភាព នៅគ្នុងតំបន់ សន្តិសុខ សុវត្ថិភាពនិងសេរីភាពខាងនាវាចរណ៍នៅក្នុងតំបន់សមុទ្រខាង
កើត៕