សាធារណះមតិអន្តរជាតិអំពីការដែលអ៊ីរ៉ង់ប្រកាសចាប់ ផ្តើមចម្រាញ់សារធាតុ uranium.
សាធារណះមតិអន្តរជាតិបន្តមានប្រតិកម្មក្រោយពីអ៊ីរ៉ង់បញ្ជាក់កាលពីថ្ងៃទី៩
មករាថា៖ខ្លួនចាប់ផ្តើមចម្រាញ់សារធាតុ uranium នៅមូលដ្ឋាននុយក្លេអែរ
Fordo ជិតទីក្រុង Qom។រដ្ឋមន្រ្តីការបរទេសអាមេរីកHillaryClintonបានឲ្យដឹង
កាលពីថ្ងៃទី១០មករាថា៖ ទង្វើនេះរបស់អ៊ីរ៉ង់ នឹងនាំប្រទេសនេះឈានជិតដល់លទ្ធភាពចម្រាញ់សារធាតុuranium ក្នុងកំរិតខ្ពស់ដើម្បីផលិតអាវុធនុយក្លេអែរ។
លោកស្រី HillaryClinton ក៏អំពាវនាវជាថ្មីម្តង់ទៀតដល់អ៊ីរង់ បញ្ឈប់រាល់សកម្ម
ភាពដូច្នេះនឹងចូលអង្គុយតុចរចារវិញជាមួយបណ្តាប្រទេសមហាអំណាចលើ
សកលលោក(ក្រុម P5+1 )។ ក្រសួងការបរទេសរុស្ស៊ីក៏សម្តែងនូវសេចក្តីព្រួយ
បារម្មណ៏អំពីកាយវិការនេះរបស់អ៊ីរ៉ង់ដែរ ព្រទាំងដាស់តឿនTeheran សហប្រតិ
បត្តិការជិតស្និទ្ធជាមួយ IAEA។ក្នុងនោះបណ្តាប្រទេសឥណ្ឌាចិនឡើងសំលេងការពារសិទ្ធិរបស់អ៊ីរង់ត្រូវបានអភិវឌ្ឌ្យកម្មវិធីថាមពលនុយក្លេអែរស៊ីវិលរបស់ខ្លូន។ប្រទេសចិនបដិសេដ្ឋបទដាក់ទណ្ឌកម្មរបស់អាមេរីកទៅលើផ្នែកថាមពលអ៊ីរង់៕