សាធារណះរដ្ឋឆែកបានត្រៀមខ្លួនជាស្រេចសំរាប់ជំរំរដូវក្តៅសំរាប់យុវជន-និស្សិតវៀតណាមលើទូទាំងអឺរ៉ុប

(VOVWORLD) -ការបោះជំរំរដូវក្តៅសំរាប់យុវជន-និស្សិតវៀតណាមនៅអឺរ៉ុប លើកទី៣ នឹងបានរៀបចំឡើងនៅសាធារណហរដ្ឋឆែក ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២០សីហា។ តាមគណៈចាត់តាំងថា៖ នឹងមានសកម្មភាពជាក់ស្ដែងជាច្រើន បានប្រព្រឹត្តទៅនៅ Festival  សំដៅបង្កើតទីកន្លែងលេងកំសាន្តល្អ សំរាប់យុវជន និស្សិត រួមចំណែកបង្កើនចំណងសាមគ្គីភាព ក្នុងសហគមន៍ជនវៀតណាមនៅអឺរ៉ុប។ 
សាធារណះរដ្ឋឆែកបានត្រៀមខ្លួនជាស្រេចសំរាប់ជំរំរដូវក្តៅសំរាប់យុវជន-និស្សិតវៀតណាមលើទូទាំងអឺរ៉ុប - ảnh 1សាធារណះរដ្ឋឆែកបានត្រៀមខ្លួនជាស្រេចសំរាប់ជំរំរដូវក្តៅសំរាប់យុវជន-និស្សិតវៀតណាមលើទូទាំងអឺរ៉ុប។ 

ការបោះជំរំរដូវក្តៅសំរាប់យុវជន-និស្សិតវៀតណាមនៅអឺរ៉ុប លើកទី៣ នឹងបានរៀបចំឡើងនៅសាធារណហរដ្ឋឆែក ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២០សីហា។ តាមគណៈចាត់តាំងថា៖ នឹងមានសកម្មភាពជាក់ស្ដែងជាច្រើន បានប្រព្រឹត្តទៅនៅ Festival  សំដៅបង្កើតទីកន្លែងលេងកំសាន្តល្អ សំរាប់យុវជន និស្សិត រួមចំណែកបង្កើនចំណងសាមគ្គីភាព ក្នុងសហគមន៍ជនវៀតណាមនៅអឺរ៉ុប។ 

          នេះជាលើកដំបូងដែលសមាគមយុវជន-និស្សិតវៀតណាម នៅសាធាណះរដ្ឋឆែក រៀបចំព្រឹត្តិការណ៍សំខាន់នេះ របស់មជ្ឈដ្ឋានអ្នកវ័យក្មេងវៀតណាមនៅអឺរ៉ុប។ តាមលោកស្រី Nguyen Thi Dieu Linh ប្រធានគណៈចាត់តាំង បានអោយដឹងថា៖

          “ យើងខ្ញុំបានរៀបចំខ្លឹមសារជាក់ស្ដែងជាច្រើន ចំពោះយុវជន-និស្សិត ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅអឺរ៉ុប។ មុខសញ្ញាចូលរួមភាគច្រើនគឺជំនាន់ទី២ ដែលបានកើតនៅអឺរ៉ុប បានជាគេចេះភាសាវៀតណាមមិនបានច្រើន និងចំណេះដឹងអំពីវប្បធម៌វៀតណាមមិនសូវបានច្រើនដែរ។ ដូច្នេះ ការចូលរួមព្រឹត្តិការណ៍នេះ ប្អូនៗនឹងមានឱកាសស្វែងយល់បន្ថែមអំពីវប្បធម៌វៀតណាម បាននិយាយភាសាវៀតណាមច្រើនជាង។ តាមរយៈការបោះជំរំលើកនេះ យើងខ្ញុំមានគោលបំណងបង្កើតឡើងទីកន្លែងលេងកំសាន្តល្អ មានអត្ថប្រយោជន៍ជាច្រើន ទាក់ទាញ សំរាប់យុវជន-និស្សិតវៀតណាមនៅអឺរ៉ុប តាមនោះរួមចំណែកតភ្ជាប់ និងបង្កើនចំណងសាមគ្គីភាព រវាងជនវៀតណាមនៅឯបរទេស និយាយរួម និងនៅអឺរ៉ុបនិយាយដោយឡែក។”

          គិតដល់ថ្ងៃទី១៥សីហា បានមានយុវជន-និស្សិតវៀតណាមចំនួន៣០០នាក់នៅអឺរ៉ុប បានចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ