សន្តិភាពមានអត្ថន័យនិងតួនាទីពិសេសក្នុងការជម្រុញនិងការពារសិទ្ធិមនុស្ស

សន្តិភាពមានអត្ថន័យនិងតួនាទីពិសេសក្នុងការជម្រុញនិងការពារសិទ្ធិមនុស្ស - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលា“តួនាទីរបស់សន្តិភាពក្នុងការ ជម្រុញនិងការពារសិទ្ធិមនុស្ស”

(VOVworld)-សំដៅជួយជ្រោមជ្រែងទិវាសន្តិភាពអន្តរជាតិ (ថ្ងៃទី២១កញ្ញា)ដែលបាន
 អង្គការសហប្រជាជាតិរៀបចំឡើងជារៀងរាល់ឆ្នាំនោះ​នាថ្ងៃទី២៩កញ្ញានៅទីក្រុងហា
ណូយ បានប្រព្រឹត្តទៅសិក្ខាសាលា ក្រោមប្រធានបទ “តួនាទីរបស់សន្តិភាពក្នុងការ
ជម្រុញនិងការពារសិទ្ធិមនុស្ស”។​ថ្លែងមតិនៅសិក្ខាសាលានេះ ប្រធានគណៈកម្មាធិការ
សន្តិភាពវៀតណាម លោក Uong Chu Luu បានសង្កត់ធ្ងន់ទៅលើតួនាទីរបស់សន្តិ
 ភាពក្នុងកិច្ចការពារសិទ្ធិមនុស្សជាបញ្ហាសំខាន់បំផុតដែលបានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ
 ២០១៣។ នៅវៀតណាម សិទ្ធិមនុស្ស សិទ្ធិពលរដ្ឋអំពីនយោបាយ ស៊ីវិល  សេដ្ឋកិច្ច
 វប្បធម៌ សង្គម ត្រូវបានទទួលស្គាល់ គោរព​ ការពារ និងធានាតាមរដ្ឋធម្មនុញ្ញនិងច្បាប់
 ។ លោក Uong Chu Luu បានស្នើឲ្យតំណាងចូលរួមក្នុងសិក្ខាសាលានេះ គប្បីប្រមូល
 ផ្តុំពិភាគ្សាលើបញ្ហាស្នូលដូចជា ឧទ្ទេសនាមនិងវិភាគនិយមន័យអំពីសិទ្ធិសន្តិភាព
អត្ថន័យ តួនាទី និងតម្លៃរបស់សន្តិភាពក្នុងាការធានាសិទ្ធិមនុស្សក៏ដូចជាការគំរាម
 កំហែងដល់សិទ្ធិសន្តិភាពរបស់មនុស្ស និងរាល់បញ្ហាសាសនា ជាតិសាសន៍បញ្ហា
សន្តិភាពនិងសិទ្ធិមនុស្សជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ