សេនានុពន្ធគ្រប់ប្រទេសបានវាយតម្លៃខ្ពស់វៀតណាមចំពោះការស្វែងរកយន្តហោះម៉ាឡេស៊ីបាត់ខ្លួន

សេនានុពន្ធគ្រប់ប្រទេសបានវាយតម្លៃខ្ពស់វៀតណាមចំពោះការស្វែងរកយន្តហោះម៉ាឡេស៊ីបាត់ខ្លួន - ảnh 1
យន្តហោះវៀតណាមចូលរួមការស្វែងរកយន្តហោះម៉ាឡេស៊ីបាត់ខ្លួន
 (រូបថតៈ Duy Khương/TTXVN)


(VOVworld)-នារសៀលថ្ងៃទី១មេសានៅទីក្រុងហាណូយវៀតណាម ស្នងការកិច្ច
ការបរទេស(ក្រសួងការពារប្រទេសវៀតណាម)បានរួមផ្សំជាមួយស្នងការជួយ
សង្គ្រោះ(អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម) បានមានជំនួបធ្វើ ការនិងជូនដំណឹងអំពីការស្វែងរកយន្តហោះបាត់ខ្លួន MH370 របស់ម៉ាឡេស៊ី ជាមួយសេនានុពន្ធនៃប្រទេសចំនួន២១ប្រចាំនៅវៀតណាម។        ក្នុងជំនួបធ្វើ
ការនេះ សេនានុពន្ធនៃបណ្តាប្រទេសបានវាយតម្លៃខ្ពស់ចំពោះ សកម្មភាពស្វែង
រកយន្តហោះបាត់ខ្លួន MH370របស់ម៉ាឡេស៊ីនារយៈពេលកន្លង ទៅគឺបង្ហាញពី
អាកប្បកិរិយា ការទទួលខុសត្រូវរបស់វៀតណាមចំពោះការ អនុវត្តន៍បណ្តាសន្ធិ
សញ្ញាអន្តរជាតិដែលវៀតណាមបានចូលរួម ព្រមទាំងបង្ហាញ គឺស្មារតីសាមគ្គីភាព មិត្តភាពរបស់វៀតណាមចំពោះសហគមន៍អន្តរជាតិ។​សាធា រណមតិក៏បានវាយ
តម្លៃខ្ពស់ចំពោះការដឹកនាំទាន់ពេលវេលារបស់រដ្ឋាភិបាល និង ក្រសួងទាក់ទិន
មួយចំនួនរួមទាំងសមិត្ថភាពទប់ទល់របស់វៀតណាមក្នុងការស្វែង រកយន្ត
ហោះបាត់ខ្លួន MH370 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ