សន្និសីទកម្មាភិបាលទូទាំងប្រទេសជ្រួតជ្រៀបអនុវត្តសារាចរណ៍អំពីមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់
|
លោក To Huy Rua សមាជិកការិយាល័យនយោបាយនិងជាប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹម (vietnamplus.vn) |
Vovworld-សន្និសីទកម្មាភិបាលទូទាំងប្រទេសជ្រួតជ្រៀបអនុវត្តសារាចរណ៍អំពីមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ឈានទៅមហាសន្និបាតលើកទី១២
របស់បក្សកុម្មុយនីស្តវៀតណាមបានប្រព្រឹត្តទៅនាថ្ងៃទី២១សីហានៅទីក្រុង
ហូជីមិញ។ថ្លែងមតិនៅទីនេះ លោក To Huy Rua សមាជិកការិយាល័យនយោបាយនិងជាប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹមបានលើកច្បាស់ថា កាលៈទេសៈនាបច្ចុប្បន្នបានដាក់ចេញសំណូមពរការទាមទាដ៏ខ្ពស់ចំពោះការងារកសាងបក្សកសាងប្រព័ន្ធនយោបាយ ពិសេសគឺការងារត្រៀមរៀបចំនិងរៀបចំមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់។ នៅសន្និសីទបណ្ដាដំណាងបានប្រមូលផ្ដុំ
ពិភាគ្សាអំពីការណែនាំរបស់គណៈកម្មាធិការចាត់តាំងមជ្ឈឹមអំពីការងារកម្មាភិបាល
នៅមហានស្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ឈានទៅមហាសន្និបាតដំណាងទូទាំង
ប្រទេសលើកទី១២របស់បក្ស ទន្ទឹមនឹងនោះពិភាគ្សាផ្ដល់មតិអំពីពង្រាងណែនាំ
អនុវត្តបែបបទបោះឆ្នោតក្នុងបក្ស៕