សន្និសីទក្រុមបណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុតំបន់ចាយប្រាក់អឺរ៉ូ
|
សន្និសីទក្រុមបណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុតំបន់ចាយប្រាក់អឺរ៉ូបានដំណើរកិច្ចប្រជុំនៅទីក្រុង Brussels ដើម្បីពិភាក្សាអំពីការរំសាយខ្ទង់ប្រាក់ជំនួយទី ២ សំរាប់ក្រិក (Image: Vietnamplus) |
(VOVworld) – នាថ្ងៃទី ៨ កក្កដា សន្និសីទក្រុមបណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុតំបន់ចាយ ប្រាក់អឺរ៉ូ
ឬហៅថា៖ Eurogroup បានដំណើរកិច្ចប្រជុំនៅទីក្រុង Brussels ដើម្បីពិភាក្សាអំពីការរំសាយ
ខ្ទង់ប្រាក់ជំនួយទី ២ សំរាប់ក្រិក ដែលមានតំលៃជិតនឹង ៨ ពាន់ ១ រយលាន អឺរ៉ូ។ តាម
របាយការណ៍របស់សហភាពអឺរ៉ុប (EU) មូលនិធីអន្តរជាតិ (IMF) និងធនាគាកណ្ដាលអឺរ៉ូប
(ECB) ការប្រមូលថវិការដ្ឋរបស់ក្រិកបន្តថយចុះដោយឳន្នភាពសេដ្ឋកិច្ច។ រដ្ឋាភិបាលក្រិក
មិនទាន់អនុវត្តវិធានការណ៍សេដ្ឋកិច្ចត្បិតត្បៀតប្រកបដោយជោគជ័យនៅឡើយ។ ក្នុងកា
លៈទេសៈនេះ EU អាចអនុវត្តការផ្តើម គំនិត៖ បែងចែកខ្ទង់ប្រាក់ជំនួយជាកញ្ចប់តូចៗ សំដៅជំរុញដំណើរការកែទម្រង់ នៅក្រិក តាមសំណើររបស់ EU៕