សន្និសីទកាសែតស្ដីពី៖ពិធីបុណ្យរំលឹកគុណដល់បណ្ដាស្ដេច Hung ឆ្នាំ ២០១៥
|
សន្និសីទកាសែតស្ដីពី៖ពិធីបុណ្យរំលឹកគុណដល់បណ្ដាស្ដេច Hung ឆ្នាំ ២០១៥ |
(VOV)_ពិធីបុណ្យរំលឹកគុណដល់បណ្ដាស្ដេច Hung- ពិធីបុណ្យវិហារ Hung
ដោយគណៈកម្មាធិការប្រជាជនខេត្ត Phu Tho ( ភាគខាងជើងវៀតណាម) នឹងប្រ
ព្រឹត្តទៅក្នុងរយៈពេល៦ថ្ងៃ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ មេសា ឆ្នាំ២០១៥។ នេះគឺជា
ព័ត៍មាននាំចេញក្នុងសន្និសីទកាសែត ដោយគណៈកម្មាធិការប្រជាជនខេត្ត Phu
Tho រួមជាមួយក្រសួងព័ត៍មាននិងផ្សព្វផ្សាយវៀតណាម រៀបចំឡើង នាព្រឹកថ្ងៃទី
១៦ មេសា នៅទីក្រុងហាណូយ។
តាមគណៈចាត់តាំងពិធីបុណ្យរំលឹកគុណដល់បណ្ដាស្ដេច Hung ២០១៥
នេះថា៖ ក្នុងក្របខ័ណ្ឌពិធីបុណ្យនេះ នឹងប្រព្រឹត្តទៅសកម្មភាពជាច្រើន ។ លោក
Ha Ke San អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Phu Tho និងជាប្រធានគណៈ
ចាត់តាំង បានអោយដឹងថា៖
“ ក្នុងចំណោមសកម្មភាព វប្បធម៌ សិល្បះ កីឡា អប់រំកាយនោះចំណុចដ៏
សែនសំខាន់ នោះគឺការឧទ្ទេសនាមអំពីចរិតលក្ខណះវប្បធម៌ របស់ខេត្ត Phu Tho ។
គណៈចាត់តាំងនឹងបង្កលក្ខណះងាយស្រួលបំផុតសំរាប់ប្រជាជនត្រឡប់មកចូល
រួមពិធីបុណ្យលើកនេះ៕”