សន្និសីទគណៈប្រតិបត្តិមជ្ឈឹមសមាគមនិស្សិតវៀតណាមលើកទី៤ នីតិកាលទី៩
|
សន្និសីទគណៈប្រតិបត្តិមជ្ឈឹមសមាគមនិស្សិតវៀតណាមលើកទី៤ នីតិកាលទី៩ |
(VOV)_សន្និសីទគណៈប្រតិបត្តិមជ្ឈឹមសមាគមនិស្សិតវៀតណាមលើកទី៤
នីតិកាលទី៩ ត្រូវបានប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ កក្កដា នៅទីក្រុងហាឡង់
ខេត្ត Quang Ninh (ភាគខាងជើងវៀតណាម)។ បណ្ដាអង្គសន្និសីទបានផ្លាស់ប្តូរអំពី
វិធានការ របាយការណ៍ស្ដីពីរូបសណ្ឋានល្អ របៀបធ្វើកាងាររប្រកបដោយប្រសិទ្ធិ
ភាព ក្នុងឆ្នាំសិក្សា ២០១៤-២០១៥ និងពិភាក្សាអំពីរបាយការណ៍ការងាររបស់
សមាគម។ លោក Le Quoc Phong លេខាគណៈប្រតិបត្តិមជ្ឈឹមសម្ព័ន្ធសមាគម
យុវជនកម្មុយនីស្តហូជីមិញ និងជាប្រធានសមាគមនិស្សិតវៀតណាម បានអោយ
ដឹងថា៖
“ ឆ្នាំ ២០១៥-២០១៦ មជ្ឈឹមសមាគមនិស្សិតវៀតណាម បានជ្រើសរើស
ប្រធានបទរបស់ឆ្នាំគឺ ៖និស្សិតវៀតណាមច្នៃប្រឌិតនិងធ្វើសមាហរណកម្ម។ ខ្ញុំ
មានគោលបំណងថា៖ សមាគមគ្រប់ជាន់ថ្នាក់ ក៏ដូចជានិស្សិតម្នាក់ៗ នឹងសកម្ម
ចូលរួមការងារជាក់ស្ដែងនានា ដើម្បីពង្រីកស្មារតីច្នៃប្រឌិត របស់និស្សិត របស់
សមាគម និងជួយអោយនិស្សិតធ្វើសមាហរណកម្មប្រកកបដោយល្អប្រសើរជាង៕”