សន្និសីទជាតិអំពីទំនាក់ទំនងពលកម្ម

VOV-នាព្រឹកថ្ងៃទី៣១ឧសភានៅទីក្រុងហាណូយ ក្រសួងការងារយុទ្ធជន​ពិការ​និងសង្គមកិច្ចវៀតណាមបានសហការជាមួយសហពន្ធពលករវៀតណាម​សភា​ពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមនិងអង្គការពលកម្មអន្តរជាតិ (ILO) បាន
រៀបចំពិធីបើកសម្ភោធន៍គំរោងការទំនាក់ទំនងពលកម្មរវាងវៀតណាមនិង​អង្គការ
ILO និងសន្និសីទជាតិអំពីទំនាក់ទំនងពលកម្ម។ នៅសន្និសីទ បណ្ដា​ដំណាង​បាន
ចាត់ទុកថា ច្បាប់ពលកម្មនិងច្បាប់សហជីពបានមានការធ្វើ​វិសោធនកម្ម​សំខាន់
ទាក់ទិនដល់ទំនាក់ទំនងពលកម្ម។ មតិមួយចំនួនបានចាត់ទុក​ថាបណ្ដាការកំណត់
របស់ច្បាប់ពលកម្មនិងច្បាប់សហជីពត្រឹមតែឆ្លើយតបបាន​ដម្រូវការមួយចំនួននៃ
ការទាមទារបស់ស្ថានភាពជាក់ស្ដែងតែប៉ុណ្ណោះ។​លោក Mai Duc Chinh អនុប្រធាន
សហពន្ធពលករវៀតណាមបានចាត់ទុកថា៖

“ដើម្បីកសាងប្រព័ន្ធទំនាក់ទំនងពលកម្មជឿនលឿនត្រូវការកត្តាចំនួន៣ត្រូវ​មាន
ប្រព័ន្ធច្បាប់ព្រមៗគ្នា សមស្របនិងជឿនលឿន ត្រូវមានរបបធានា​និង​ជួយ​ឧបត្ថម្ភមានប្រសិទ្ធភាពឲ្យទំនាក់ទំនងពលកម្ម។ ទី៣ត្រូវមានអង្គការសហជីព​
និង​អង្គការដំណាងឲ្យអ្នកប្រើប្រាស់ពលករយ៉ាងខ្លាំង៕”

សន្និសីទជាតិអំពីទំនាក់ទំនងពលកម្ម - ảnh 1
Image: Vietnamplus


ប្រតិកម្មទៅវិញ

ផ្សេងៗ