សន្និសីទជាន់ខ្ពស់អាស៊ីអឺរ៉ុប ASEAM ១១ បានបិទបញ្ជប់ប្រកបដោយជោគជ័យ
|
សន្និសីទជាន់ខ្ពស់អាស៊ីអឺរ៉ុប ASEAM ១១បានបិទបញ្ជប់ប្រកបដោយជោគជ័យ |
(VOVworld)-នារសៀលថ្ងៃទី១៦កក្កដា សន្និសីទជាន់ខ្ពស់អាស៊ី-អឺរ៉ុប លើកទី ១១
(ASEM ១១) បានបិទបញ្ចប់ប្រកបដោយជោគជ័យនៅប្រទេសម៉ុងហ្គោលី និង
ចេញសេចក្តីថ្លែងការណ៍ Ulanbator ដោយមានការសម្រេចសំខាន់ៗជាច្រើន។
ថ្នាក់ដឹកនាំទាំងអស់ក៏បានអនុម័តការផ្តើមគំនិតថ្មីចំនួន២០និងបង្កើតបន្ថែមក្រុម
សហប្រតិបត្តិការជំនាញលើកទី២០ សំដៅអនុវត្តជាក់ស្តែងនូវទិសដៅសហប្រតិ
បត្តិការដំណាក់កាល២០១៦-២០១៨។ ក្នុងនោះ វៀតណាមបានដាក់ចេញសំណើរ
“សន្និសីទ ASEM អំពីការអប់រំការច្នៃប្រឌិតនិងកសាងប្រភពធនធានមនុស្ស ដើម្បី
ការអភិវឌ្ឍន៍និរន្តរភាព” ហើយទទួលបានការវាយតម្លៃខ្ពស់របស់សមាជិក ចូលរួម
ផងដែរ។
នៅក្នុងពិធីបិទនេះ សមាជិកទាំងអស់បានជូនពរម៉ុងហ្គោលីបានទទួលរៀប
ចំប្រកបដោយជោគជ័យនូវសន្និសិទ ASEM ១១ នេះ និងគាំទ្រ EU ដែលទទួល
រៀបចំសន្និសីទជាន់ខ្ពស់ ASEM លើកទី១២ នាឆ្នាំ២០១៨ ហើយមីយ៉ាន់ម៉ា ទទួល
រៀបចំសន្និសីទថ្នាក់រដ្ឋមន្ត្រីការទូតលើកទី១៣នាឆ្នាំ២០១៧ ព្រមទាំងអះអាងថា
នឹងខិតខំប្រឹងប្រែងធានាការជោគជ័យនៃបណ្តាសន្និសីទនេះ។
មុននោះ នាព្រឹកថ្ងៃទី១៦កក្កដា នៅទីក្រុង Ulanbato ប្រទេសម៉ុងហ្គោលី ASEM
១១ បន្តថ្ងៃធ្វើការទី២។ ក្នុងសម័យប្រជុំស្តីពី “បង្កើនសសរគោលចំនួន៣ សម្រាប់កិច្ច
សហប្រតិបត្តិការASEM” ថ្នាក់ដឹកនាំទាំងអស់បានចេញសេចក្តីថ្លែង ការដោយថ្កោល
ទោសយ៉ាងខ្លាំងក្លាចំពោះអំពើភេរវកម្មដែលកើតមានឡើងនៅ ទាំងទ្វីបអាស៊ីផងនិង
អឺរ៉ុបផង។ ថ្លែងមតិក្នុងសម័យប្រជុំនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
បានអះអាងថា វៀតណាមបាននិងកំពុងខំប្រឹងប្រែង រួមជាមួយប្រទេសអាស៊ាននានា
និងសហគមន៍អន្តរជាតិ បន្តរួមចំណែកសកម្ម និងមានការទទួលខុសត្រូវ សំដៅរក្សា
សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងលើពិភពលោក៕