សន្និសីទបូកសរុប÷កម្មវិធី ជួយឧបត្ថម្ភផ្នែកជលផលវៀតណាម របស់រដ្ឋាភិបាលដាណឺម៉ាក់
នាព្រឹកថ្ងៃទី ២១ធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅ សន្និសីទបូកសរុប ÷កម្មវិធី ជួយឧបត្ថម្ភផ្នែកជលផលវៀតណាម របស់រដ្ឋាភិបាលដាណឺម៉ាក់។ នៅ សន្និសីទ អនុរដ្ឋមន្ត្រី កសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Vu Van Tam បានអះអាងថា÷ កម្មវិធីជួយឧបត្ថម្ភផ្នែកជលផលវៀតណាមរបស់រដ្ឋាភិបាល ដាណឺ ម៉ាក់ បានរួមចែំណេកចូលក្នុងការបង្កើនបរិមាណជលផល ជាប្រចាំឆ្នាំ របស់វៀត
ណាម ៩% និងតំលៃនាំចេញជាង ៦ ពាន់លាន ដុល្លារអាមេរិក ក្នុងរយះពេល ប៉ុន្មាន
ឆ្នាំជិតៗនេះ
“ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម វាយតំលៃខ្ពស់ ការរួមវិភាគ
ទានរបស់កម្មវិធី ចំពោះផ្នែកជលផលវៀតណាម ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងទៅ។ តំលៃប្រាក់ពាណិជ្ជកម្មនាំចេញទទួលបានជាង ៦ពាន់លានដុល្លារអាមេរិក នាឆ្នាំ
២០១១ រួមជាមួយទិន្នផលទទួលបានជាង ៥ លានតោន ក្នុង១ឆ្នាំ បានរួមចំណែក
ផ្ទេរប្តូរ មុខមាត់ថ្មីជនបទវៀតណាម៕”
|
សន្និសីទបូកសរុប ÷កម្មវិធី ជួយឧបត្ថម្ភផ្នែកជលផលវៀតណាម របស់រដ្ឋាភិបាលដាណឺម៉ាក់(internet) |