សន្និសីទបូកសរុបការអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមបក្សលើកទី៧នីតិកាល ទី១០។
(VOV WORLD) /  
Vovworld-នារៀលថ្ងៃទី១១កក្កដា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក VuVan Ninh បានធ្វើអធិបតី សន្និសីទបូកសរុប៥ឆ្នាំអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមបក្សលើកទី៧
នីតិកាលទី១០ស្តីពីកសិកម្ម កសិករ ជនបទនិងលទ្ឋផលអនុវត្តកម្មវិធីគោលដៅជាតិ
កសាងជនបទថ្មីក្នុងរយះពេល៦ខែដើមឆ្នាំ២០១៣នេះ។លោក Vu Van Ninh បាន
ស្នើថា៖ពីឥឡូវរហូតដល់ចុងឆ្នាំ គ្រប់ក្រសួងស្ថាប័ននិងសមាជិកគណះកម្មាធិការ
បញ្ពាណែនាំមជ្ឈឹមប្រមូលផ្តុំដោះស្រាយការលំបាកសំរាប់ផលិតកម្ម អនុវត្តល្អនូវ
គោលនយោបាយសុខុមាលភាពសង្គមនានានិងថែទាំដល់ជនក្រីក្រទៀតផង។ទន្ទឹមនឹងនោះគ្រប់ក្រសួងស្ថាប័នត្រូវកំណត់ច្បាស់ថា៖កម្មវិធីកសាងជនបទថ្មីជា
កម្មវិធីសំខាន់មានចរិតលក្ខណះយុទ្ឋសាស្រ្តដ៍យូរអង្វែង។លោកគូសបញ្ជាក់ថា៖“ ការងាររៀបចំគំរោងផែនការត្រូវតែអនុតវត្តតទៅទៀត ជាពិសេសការងាររៀបចំ
ផលិតកម្ម។បើសិនជាយើងមិនកែសម្រួលគំរោងផែនការផលិតនៅក្នុងប្រទេស
ផ្អែកតាមគោលការណ៍ទីផ្សារនិងតម្រូវការរបស់សកលលោកគឺយើងនៅតែផ្លាស់
ប្តូររចនាសម្ព័ន្ឋដំណាំដាំដុះនិងសត្វចិញ្ចឹមនាពេលខាងមុខតទៅទៀត“៕
-VOV WORLD