សន្និសីទបូកសរុបបណ្ដាមន្ត្រីជាន់ខ្ពស់ ចាប់ផ្តើមអោយសប្ដាហ៍សន្និសិទជាន់ខ្ពស់ APEC 2016
|
សន្និសីទបូកសរុបបណ្ដាមន្ត្រីជាន់ខ្ពស់ ចាប់ផ្តើមអោយសប្ដាហ៍សន្និសិទជាន់ខ្ពស់ APEC 2016 |
(VOV)_ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៤និងទិ១៥វិច្ឆិកា នៅប្រទេសប៉េរូ ប្រព្រឹត្ត
ទៅ សន្និសីទបូកសរុប បណ្ដាមន្ត្រីជាន់ខ្ពស់ នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី
-ប៉ាស៊ីហ្វីក (APEC)។នេះជាសកម្មភាពចាប់ផ្តើមអោយបណ្ដាព្រឹត្តិការណ៍សំខាន់ៗ ក្នុង
សប្ដាហ៍ជាន់ខ្ពស់ APEC លើកទី២៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២០វិច្ឆិកាឆ្នាំ
២០១៦។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានដឹកនាំគណៈ
ប្រតិភូជាន់ខ្ពស់វៀតណាម ចូលរួមសន្និសីទ។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រី លោក
Bui Thanh Son បានអះអាងថា៖ រួមជាមួយដំណើការធ្វើសមាហរណកម្មអន្តរជាតិកាន់
តែស៊ីជំរៅរបស់ប្រទេសជាតិ វៀតណាមនឹងចូលរួម ហើយរួមវិភាគទានកាន់តែច្រើន
ថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការ APEC។ ពិភាក្សាជាមួយបណ្ដាសមាជិកក្រុម
ប្រឹក្សាពិគ្រោះយោបល់សហគ្រាស APEC អនុរដ្ឋមន្ត្រី លោក Bui Thanh Son បានវាយ
តំលៃខ្ពស់ចំពោះតួនាទីរបស់សហគ្រាស ក្នុងដំណើការតភ្ជាប់តំបន់ ក៏ដូចជាការគាំទ្រ
ខ្លាំងក្លារបស់ក្រុមប្រឹក្សាចំពោះវៀតណាម ក្នុងកិច្ចការត្រៀមរៀបចំអោយ APEC ២០១៧ ។
ក៏ក្នុងឱកាសនេះដែរ អនុរដ្ឋមន្ត្រី លោក Bui Thanh Son ក៏អញ្ជើញចូលរួមកិច្ច
ប្រជុំក្រុមអាស៊ាន និងជួបសន្ទនាជាមួយប្រធានគណៈប្រតិភូប្រទេសជាសមាជិកនា
នា និងប្រទេសម្ជាស់ផ្ទះប៉េរូផងដែរ៕