សន្និសិទពិនិត្យឡើងវិញនូវសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ មិនសម្រេចបានការស្រុះចិត្តគំនិត
(VOVWORLD) - នៅថ្ងៃទី ២៦ ខែសីហា ជាថ្ងៃចុងក្រោយនៃសម័យប្រជុំអស់រយៈពេលជិតមួយខែ ភាគីចូលរួមសន្និសីទដើម្បីពិនិត្យឡើងវិញនូវសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) - មិនអាចអនុម័តលើរបាយការណ៍នោះឡើយ ដោយសារតែការខ្វែងគំនិតគ្នាក្នុងបញ្ហាចម្រូងចម្រាសជាច្រើន។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Kyodo របស់ជប៉ុន នេះជាលើកទីពីរហើយ ដែលសន្និសីទត្រូវបានរៀបចំឡើងនៅទីស្នាក់ការអង្គការសហប្រជាជាតិ(UN) នៅទីក្រុងញូវយ៉ក ដោយមិនអាចអនុម័តលើឯកសារនេះក្នុងសម័យប្រជុំតែម្តង់។ បញ្ហាចម្រូងចម្រាសរវាងប្រតិភូចូលរួមសន្និសីទ គឺជោគវាសនានៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅអ៊ុយក្រែន និងសារអំពាវនាវឱ្យបណ្តាប្រទេសអនុវត្តទ្រីស្តីគោលលទ្ធិហាមឃាត់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរជាវិធានការប្រុងជើងការ។
សន្និសីទត្រួតពិនិត្យ NPT ត្រូវបានធ្វើឡើងរៀងរាល់ ៥ឆ្នាំម្តង ដោយចាប់ផ្តើមពីឆ្នាំ ១៩៧០។ នៅឆ្នាំ ២០១៥ ប្រទេសជាសមាជិកមិនអាចឈានដល់កិច្ចព្រមព្រៀងចុងក្រោយបានទេ ខណៈដែលសន្និសីទឆ្នាំ ២០២០ ត្រូវបានពន្យារពេលរហូតដល់ឆ្នាំ២០២២នេះ ដោយសារតែជំងឺរាតត្បាតកូវីដ-១៩៕