សន្និសីទមន្ត្រីជាន់ខ្ពស់អាស៊ានអំពីសុខុមាលភាពសង្គមនិងអភិវឌ្ឍន៍លើកទី៨។
VOV-សន្និសីទមន្ត្រីជាន់ខ្ពស់អាស៊ានអំពីសុខុមាលភាពសង្គមនិងអភិវឌ្ឍន៍
លើកទី៨ (SOMSWD 8) ជាមួយប្រធានបទ “ជំរុញសេវាកម្មសង្គមនិងសុខុមាល
ភាពសង្គមសំរាប់ក្រុមមានស្ថានភាពខ្សោយ” ត្រូវបានរៀបចំនៅក្រុងហាណូយ។
ថ្លែងមតិនៅពិធីបើក អនុរដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច
Nguyen Trong Dam បានអះអាងថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅបណ្ដាប្រទេសអាស៊ាន
បានជំរុញការបង្កើនសុខុមាលភាពសង្គមសំរាប់ប្រជាជនអាស៊ានជាមួយ គំរោងការសកម្មភាំពនិងការផ្ដើមគំនិតផ្សេងៗនៅថ្នាក់ជាតិនិងដំបន់។ បណ្ដា ប្រទេសអាស៊ានត្រូវសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានបទពិសោធន៍ដើម្បី ដោះស្រាយមានប្រសិទ្ធភាពបណ្ដាបញ្ហាសង្គមកំពុងនិងនឹងកើតឡើង ពិសេសគឺបញ្ហាទាក់ទិនដល់សិទ្ធិប្រយោជន៍របស់នារីកុមារជនពិការជនចាស់ជរាជនក្រីក្រនិងក្រុមមានស្ថានភាពខ្សោយផ្សេងៗទៀត។ របៀបវារៈនៅសន្និសីទ SOMSWD 8 បានប្រមូលផ្ដុំពិនិត្យការអនុវត្តឃ្លាំមើលផែនការមេរបស់សហគមន៍វប្បធម៍-សង្គមទាក់ទិនដល់ផលប្រយោជន៍សង្គម វាយតំលៃការអនុវត្តដំណើរការអាស៊ានសំដៅទទួលបានគោលដៅអភិវឌ្ឍន៍សហស្សវត្សជាដើម។ លទ្ធផលនៃសន្និសីទ
SOMSWD 8 នឹងបានរាយការណ៍ជូនសន្និសីទរដ្ឋមន្ត្រីទទួលបន្ទុកសុខុមាលភាព
សង្គមនិងអភិវឌ្ឍន៍ (AMMSWD) នឹងប្រជុំនាឆ្នាំ២០១៣នៅកម្ពុជា៕