សន្និសីទមន្ត្រីជាន់ខ្ពស់ APEC លើកទី៣បានប្រារព្ធឡើង
|
សន្និសីទមន្ត្រីជាន់ខ្ពស់ APEC លើកទី៣បានប្រារព្ធឡើង (nguyentandung.org) |
Vovworld-នាថ្ងៃទី២០សីហា សន្និសីទមន្ត្រីជាន់ខ្ពស់លើកទី៣អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ២០១៤បានប្រារព្ធឡើង
នៅរដ្ឋធានីប៉េកាំង-ចិន។ ចូលរួមនិងថ្លែងមតិនៅពិធីនេះ សមាជិករដ្ឋាភិបាលចិន
លោក Yang Jiechi បានលើកច្បាស់ថា នេះជាសន្និសីទមន្ត្រីជាន់ខ្ពស់លើកចុងក្រោយមុនពេលប្រព្រឹត្តទៅសន្និសីទជាន់ខ្ពស់ APEC នាខែវិច្ឆិកាខាងមុខ កត់សម្គាល់កិច្ចសហប្រតិបត្តិការក្នុងឆ្នាំ២០១៤ឈានទៅដំណាក់កាលចុងក្រោយ។
លោក Yang Jiechi បានឲ្យដឹងថា បណ្ដាសមាជិក APEC បានសំរេចចិត្តចាប់ផ្ដើមនិងជំរុញដំណើរការបង្កើតមណ្ឌលពាណិជ្ជកម្មសេរី (FTA) អាស៊ី-ប៉ាស៊ីហ្វិក កំណត់ដំណើរការជំរុញអនុវត្ត FTA ដំបន់ បង្កើតយន្តការផ្លាស់ប្តូរព័ត៌មាន បង្កើនការកសាងសមត្ថភាពចរចារ។ បណ្ដាសមាជិក APEC បានពិភាគ្សាអំពីទំនាក់ទំនងរវាងការច្នៃប្រឌិតកំណែទម្រង់និងកំណើនជាដើម៕