សន្និសីទលើកទីបួនគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២បានបើកនៅទីក្រុងហាណូយ
|
សន្និសីទលើកទីបួនគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២បានបើកនៅទីក្រុងហាណូយ |
(VOV)_នាព្រឹកថ្ងៃទី៩ តុលា សន្និសីទលើកទីបួនគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២បានបើកនៅទីក្រុងហាណូយ។ អគ្គលេខាបក្ស លោក Nguyen Phu Trong
បានអញ្ជើញជាអធិតីសន្និសីទ។ នៅទីនេះ អង្គសន្និសីទ បានពិភាក្សា ផ្តល់មតិអំពី
ស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច ឆ្នាំ ២០១៦ គំរោងការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច
ឆ្នាំ ២០១៧គោលនយោបាយ គោលការណ៍ធំៗមួយចំនួន សំដៅផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន លើកកំបស់គុណភាពកំណើន បង្កើនកម្លាំងប្រកួតប្រជែងរបស់ខឿនសេដ្ឋ
កិច្ច។អង្គសន្និសីទក៏បានពិភាក្សាអំពីការអនុវត្តដំណើការធ្វើសមាហរណកម្មសេដ្ឋកិច្ច
សកល រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សង្គមកិច្ចរបស់វៀតណាមផងដែរ។
ស្ដីអំពីរូបសណ្ឋានកំណើន លើកកំពស់គុណភាពកំណើន និងកម្លាំងប្រកួតប្រ
ជែងរបស់ខឿនសេដ្ឋកិច្ចអគ្គលេខាបក្ស លោក Nguyen Phu Trung បានសង្កត់ធ្ងន់
ថា៖ នេះគឺជាបញ្ហាសំខាន់ មានអត្ថន័យយុទ្ធសាស្ត្រកំណត់ការជោគជ័យរបស់បុព្វ
ហេតុផ្លាស់ប្តូរថ្មី។
“ ខ្ញុំស្នើអោយមជ្ឈឹម ត្រូវពិភាក្សាអំពីរូបសណ្ឋានកំណើន ដំណើការ ជំហានជា
បន្តក្នុងរយៈបេល៥ឆ្នាំ-១០ឆ្នាំខាងមុខនេះ ហើយចក្ខុវិស័យដល់ឆ្នាំ ២០៣០ បណ្ដា
គោលការណ៍ គោលនយោបាយ ដំណោះស្រាយជំរុញតួនាទីរបស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា …លៗ”
ស្ដីអំពីដំណើការធ្វើសមាហរណកម្មសេដ្ឋកិច្ចសកល អគ្គលេខាបក្ស បានលើក
ច្បាស់ថា៖ បណ្ដាឆ្នាំជិតៗនេះ វៀតណាមអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន
នឹងបើកចេញឱកាស និងបង្កលក្ខណះងាយស្រួលជាច្រើនផង និងនាំមកនូវការលំ
បាកសាកល្បងផង។ដូច្នេះ អគ្គលេខាបានស្នើអោយមជ្ឈឹមត្រូវវាយតំលៃលើគ្រប់ជ្រុង
ជ្រោយ នាំចេញដំណោះស្រាយធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ និងការកសាង
ការពារមាតុប្រទេស ក្នុងរយៈពេល៥ឆ្នាំដល់១០ឆ្នាំខាងមុខនេះ៕