សន្និសីទលាតត្រដាងអនុវត្តកម្មវិធីជំរុញទេសចរណ៍នៅក្នុងប្រទេស
|
រូបភាព៖អ៊ីនធឺណែត |
(VOV)_នារសៀលថ្ងៃទី២៣ ធ្នូ នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)
ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានរៀបចំសន្និសីទលាតត្រដាង
អនុវត្តកម្មវិធីជំរុញទេសចរណ៍នៅក្នុងប្រទេស។ដោយមានប្រធានបទ៖ ជនវៀត
ណាមទៅទេសចរណ៍វៀតណាម-ដំណើរទេសចរណ៍និមួយនឹងស្រឡាញ់មាតុប្រ
ទេសថែមទៀត កម្មវិធីនេះគឺសំដៅលើកទឹកចិត្តកម្មាភិបាល និយោជិក ពលករឆ្លៀត
ថ្ងៃបានឈប់សម្រាក់ និងថ្ងៃបុណ្យធំៗ បុណ្យចូលឆ្នាំថ្មី និងចុងសប្ដាហ៍ ទៅទស្សនា ទេសចរណ៍ នៅបណ្ដាមណ្ឌលទេសចរណ៍នៅក្នុងប្រទេស ជាពិសេសគឺ
បណ្ដាខេត្តនៅឆ្នេរសមុទ្រ កោះ តំបន់ព្រៃភ្នំ វាលទំនាប ដើម្បីបង្កើនមនោសញ្ជេត
នាស្រឡាញ់ប្រទេសជាតិ ឆ្ពោះទៅកោះសមុទ្រនៃមាតុប្រទេស។ ទន្ទឹមនឹងនោះ
កម្មវិធីលើកទឹកចិត្តជនវៀតណាមនៅឯបរទេស ត្រឡប់មកទស្សនាស្រុកកំណើត
ឆ្ពោះទៅកោះសមុទ្រ។ គោលដៅនៃកម្មវិធីគឺទាក់ទាញអោយបានភ្ញៀវទេសចរណ៍ចំនួន៣៧,៥លាននាក់ក្នុងឆ្នាំ២០១៥៕