សន្និសីទលាតត្រដាងអនុវត្តសេចក្ដីសម្រេចចិត្តរបស់ការិយាល័យនយោបាយ
|
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son( ((TTXVN)) |
(VOV)_នាថ្ងៃទី ២ សីហា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាម
បាន រៀបចំសន្និសីទលាតត្រដាងអនុវត្តសេចក្ដីសម្រេចចិត្តលេខ ២២ របស់ ការិយាល័យនយោបាយ (នីតិកាលទី១១) ស្ដីពីការធ្វើសមាហរណកម្មអន្តរជាតិ។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានអះអាងថា÷ សេចក្ដីសម្រេចចិត្តនេះ ជាជំហានលោតផ្លោះ មានលកុ្ខណះយុទ្ធ សាស្ត្រ លើវិស័យជាច្រើន ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ដូចជា÷សេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គម …ជាដើម។ អនុរដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា÷ ដើម្បីធ្វើ សមាហរណកម្មអន្តរជាតិប្រកបដោយស៊ីជំរៅជាង ទូលំទូលាយជាង នោះសំណូមព
រតម្រូវ ការអំពីការបង្កើនសមត្ថភាពផ្ទៃក្នុង កាន់តែចាំបាច់ពីមួយថ្ងៃទៅមួយថ្ងៃ៕