សន្និសីទសន្តិសុខអន្តរជាតិបើកជាផ្លូវការនៅប្រទេសលីទុយអានី
|
សន្និសីទសន្តិសុខអន្តរជាតិបើកជាផ្លូវការនៅប្រទេសលីទុយអានី (VNA) |
(VOVworld) - នាថ្ងៃទី ១២ មករា អ្នកជំនាញការសន្តិសុខអន្តរជាតិចំនួន ៩០
រូបរួមជាមួយមជ្ឈដ្ឋានអ្នកការទូតជាន់ខ្ពស់មកពីប្រទេសចំនួន ២០ លើ
ពិភពលោកបានដំណើរកិច្ចប្រជុំក្នុងសន្និសីទសម្ងាត់មួយនៅលីទុយអានីដើម្បី
ពិភាក្សាអំពីការសាកល្បងសន្តិសុខដែលប្រទេសនានានៅត្រើយទាំងពីរសមុទ្រ
អាត្លង់ទិកកំពុងប្រឈមមុខ។ នេះគឺជា «ជំនួបទឹកកក» លើកទី ១០ និងជា
វេទិការ សន្តិសុខក្រៅផ្លូវការដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយមាន
ការចូល រួមរបស់អគ្គលេខាធិការរងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង
(NATO) លោកស្រី Rose Gottemoeller អតីតមេបញ្ជាការកងទ័ព NATO
ឧត្តមសេនីយ៍ កងទ័ពថ្មើរជើងអាមេរិក Phillip Mark Breedlove។ មន្ត្រីជាន់
ខ្ពស់ទាំអស់ក៏ បានពិភាក្សាអំពីសេចក្តីសម្រេចចិត្តដែលបានដាក់ចេញនា
រដូវក្តៅឆ្នាំ ២០១៦ នៅសន្និសីទកំពូលរបស់ NATO នៅទីក្រុង Warsaw (ប៉ូឡូញ)
ស្តីពីការបង្កើន សមត្ថភាពយោធានៃសម្ព័ន្ធភាពនេះនៅតំបន់ខាងកើត។
ក្រៅពីនោះ ស្ថានភាព សន្តិសុខបន្ទាប់ពីលោក Donald Trump ជាប់ឆ្នោត
ប្រធានាធិបតីអាមេរិកក៏ត្រូវ បានផ្តោតក្នុងសន្និសីទលើកនេះផងដែរ៕