សន្និសីទអង្គភាពអាជីវកម្ម CLMV - ឥណ្ឌាលើកទី២បើកនៅញូវដេលី
(VOVworld) - នាព្រឹកថ្ងៃទី១១ ធ្នូ សន្និសីទអង្គភាពអាជីវកម្មនៃបណ្ដាប្រទេសកម្ពុជា
ឡាវ ម៉ីយ៉ាន់ម៉ា វៀតណាម (CLMV) - ឥណ្ឌាលើកទី២ បានបើកនៅរដ្ឋធានីញូវដេលី
របស់ឥណ្ឌា។នេះគឺជាវេទិការសំរាប់អ្នកកំណត់គោលនយោបាយនៃបណ្ដាប្រទេស
CLMV ជួបប្រាស្រ័យជាមួយតំណាងក្រុមហ៊ុនឥណ្ឌាជាច្រើនក្នុងវិស័យពាណិជ្ជកម្ម
កែច្នៃ សំណង់ និងផ្គត់ផ្គង់ទំនិញជាដើម។គណៈប្រតិភូវៀតណាមចូលរួមសន្និសីទ
នេះ មានតំណាង១៣០នាក់ដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្ម
លោក Do Thang Hai។
|
ទិដ្ឋភាពនៃសន្និសីទនេះ (រូបថត៖vietnam+) |
ថ្លែងមតិនៅទីនេះ លោក Do Thang Hai បានចាត់ទុកថា ដោយសក្ដានុភាពដ៏ធំធេង
និងរាល់ឧត្តមភាពរបស់ខ្លួន ឥណ្ឌាអាចជួយឧបត្ថម្ភបណ្ដាប្រទេស CLMV តាម
រយៈសកម្មភាពវិនិយោគក្នុងវិស័យសហប្រតិបតិ្តការអាជីវកម្ម ផលិតកម្មសេវាកម្ម អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ បណ្ដុះបណ្ដាលបច្ចេកទេសជាដើម។លោក Do Thang
Hai បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលគាំទ្រការផ្ដើមគំនិតរបស់ឥណ្ឌាសំ
ដៅជំរុញទំនាក់ទំនងសហប្រតិបតិ្តការរវាងឥណ្ឌានិងអាស៊ាន។ក្នុងបទថ្លែងមតិ
របស់ខ្លួនអនុរដ្ឋមន្រ្តី Do Thang Hai បាននាំចេញ៦ចំណុច សំដៅជំរុញទំនាក់ទំនង
សហប្រតិបតិ្ត ការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងវៀតណាមនិងឥណ្ឌា ក៏ដូចជារវាង
បណ្ដាប្រទេស CLMV និងឥណ្ឌាផងដែរ៕