សន្និសីទអន្តរស្ថាប័នកម្ពុជានិងសហគ្រាសកៅស៊ូវៀតណាម
|
សន្និសីទអន្តរស្ថាប័នកម្ពុជានិងសហគ្រាសកៅស៊ូវៀតណាម |
(VOV)_នាថ្ងៃទី២ សីហា នៅរាជធានីភ្នំពេញ បានប្រព្រឹត្តទៅកិច្ចប្រជុំលើកទី១
រវាងក្រសួងកសិកម្ម រុក្ខកម្ម និងជលផល ស្ថាប័នទាក់ទិននានា និងថ្នាក់ដឹកនាំខេត្ត
មួយចំនួននៅកម្ពុជា ជាមួយក្រុមហ៊ុនកៅស៊ូវៀតណាម។នៅទីនេះ ដំណាងស្ថានទូតវៀត
ណាម សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកៅស៊ូ និងសហគ្រាសកៅស៊ូវៀតណាម ដូចជាសម្ព័ន្ធ
ក្រុមហ៊ុន Hoang Anh Gia Lai បានវាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភ គាំទ្រពីរាជ
រដ្ឋាភិបាលកម្ពុជា ស្ថាប័នគ្រប់ជាន់ថ្នាក់ និងប្រជាជន។ ការវិនិយោគនៅកម្ពុជារបស់
បណ្ដាសហគ្រាសកៅស៊ូវៀតណាម មិនគ្រាន់តែនាំមកនូវផលប្រយោជន៍ខាងប្រាក់ចំ
ណេញប៉ុណ្ណោះទេ ថែមទាំងរួមចំណែកសម្រេចគោលដៅយុទ្ធសាស្ត្រជាតិរបស់កម្ពុជាទៀតផង៕