សន្និសីទអនឡាញស្ដីពីការកសាងក្បាលម៉ាស៊ីនរដ្ឋអំណាចសាធារណៈឆ្នើម
(VOVWORLD) -ការកសាងក្បាលម៉ាស៊ីនរដ្ឋអំណាចឆ្នើមគឺត្រូវផ្លាស់ប្ដូរថ្មីនូវការត្រិះរិះ ការធ្វើកំណែទម្រង់ ទស្សនវិស័យ និងឆន្ទះយុទ្ធសាស្ត្រអភិវឌ្ឍន៍។
ទិដ្ឋភាពសន្និសិទ។ (thaibinhtv.vn) |
នាព្រឹកថ្ងៃទី ៦ សីហា នៅទីក្រុងហាណូយ គណចាត់តាំងមជ្ឈឹមបានរៀបចំសន្និសីទដោយប្រធានបទ ការកសាងក្បាលម៉ាស៊ីនរដ្ឋអំណាចសាធារណៈឆ្នើម ដែលបកស្រាយដោយសាស្រ្តាចារ្យរង បណ្ឌិតលោក Vu Minh Khuong គ្រូបង្រៀននៅសាលារដ្ឋបាលសាធារណៈ Lee Guan Yew ប្រទេសសិង្ហបុរី និងជាសមាជិកគណទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល។
សន្និសីទនេះគឺសំដៅផ្លាស់ប្ដូរបទពិសោធន៍របស់ប្រទេសសិង្ហបុរី អំពីការធ្វើកំណែទម្រង់រដ្ឋបាល រៀបចំក្បាលមាស៊ីនរដ្ឋអំណាចសាធារណៈ ដើម្បីបម្រើការសិក្សាស្រាវជ្រាវកសាងនិងចាត់តាំងក្បាលម៉ាស៊ីលនៃប្រព័ន្ធនយោបាយ។
នៅក្នុងសិក្សាសាលានេះ សាស្រ្តាចារ្យរង បណ្ឌិតលោក Vu Minh Khuong បានបកស្រាយ ខ្លឹមសារអំពីនិន្នាការយុគសម័យ និងសារៈសំខាន់ក្នុងការកសាងក្បាលម៉ាស៊ីលរដ្ឋអំណាចឆ្នើម បទពិសោធន៍របស់សិង្ហបុរី និងបទពិសោធន៍សម្រាប់វៀតណាម លើការកសាងក្បាលម៉ាស៊ីនឆ្នើមក្នុងលក្ខខ័ណ្ឌជាក់ស្ដែងនៃប្រទេសជាតិ។ តាម សាស្រ្តាចារ្យរង បណ្ឌិតលោក Vu Minh Khuong បានឲ្យដឹងថា៖ការកសាងក្បាលម៉ាស៊ីនរដ្ឋអំណាចឆ្នើមគឺត្រូវផ្លាស់ប្ដូរថ្មីនូវការត្រិះរិះ ការធ្វើកំណែទម្រង់ ទស្សនវិស័យ និងឆន្ទះយុទ្ធសាស្ត្រអភិវឌ្ឍន៍ផងដែរ៕