សន្និសីទ AMM - ៥២: កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ីបូព៌ាលើកទី ៩

(VOVWORLD) -រដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai បានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសប្រធានអាស៊ានក្នុងឆ្នាំ ២០១៩ នោះ ថៃជឿជាក់ថា EAS អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញរបៀបវារៈប្រកបដោយដោយចីរភាព។
សន្និសីទ AMM - ៥២: កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ីបូព៌ាលើកទី ៩ - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី ២ ខែសីហា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ីបូព៌ា (EAS) លើកទី ៩ ត្រូវបានបើកជាផ្លូវការនៅទីក្រុងបាងកក ដោយមានការចូលរួមរបស់រដ្ឋមន្ត្រីការបរទេសនៃសមាគមន៍ប្រជាជាតិអាស៊ីបូព៌ា (អាស៊ាន) ជាមួយប្រទេសសន្ទនាចំនួន ៨ គឺ៖ អូស្រ្តាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង នូវែលហ្សេឡង់ រុស្ស៊ី និងសហរដ្ឋអាមេរិក។ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានដឹកនាំគណៈប្រតិភូវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំនេះ។

អញ្ជើញថ្លែងនៅទីនេះ រដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai បានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសប្រធានអាស៊ានក្នុងឆ្នាំ ២០១៩ នោះ ថៃជឿជាក់ថា EAS អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញរបៀបវារៈប្រកបដោយដោយចីរភាព។ លោក Don Pramudwinai បានចាត់ទុកថា សន្តិសុខនិងស្ថេរភាពក្នុងតំបន់គឺជាគ្រឹះស្ថានដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍ
ប្រកបដោយចីរភាពក្នុងតំបន់។ ហេតុដូច្នេះហើយ លោកមានបំណងចង់ផ្លាស់ប្តូរទស្សនៈ ដែលមានលក្ខណៈស្ថាបនា ដើម្បីឆ្ពោះទៅខាងមុខ។

ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានផ្ដោតសំខាន់លើការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំជាន់ខ្ពស់អាស៊ីបូព៌ាលើកទី ១៤ ដែលនឹងប្រព្រឹត្តិទៅក្នុងអំឡុងពេលនៃកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី ៣៥ នៅទីក្រុងបាងកក ប្រទេសថៃនៅខែវិច្ឆិកាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ