សន្និសីទ COST លើកទី ៧០ បានបើកទៅប្រទេសឡាវ

សន្និសីទ COST លើកទី ៧០ បានបើកទៅប្រទេសឡាវ - ảnh 1
សន្និសីទ COST លើកទី ៧០ បានបើកទៅប្រទេសឡាវ (Image: VNA)


(VOVworld) – សន្និសីទគណៈកម្មាធិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអាស៊ាន
លើកទី ៧០ (COST ៧០) បានបើកជាផ្លូវការនៅរដ្ឋធានីវៀងច័ន្ទរបស់ឡាវ។
ខ្លឹមសារនៃសន្និសីទលើកនេះគឺការពិភាគ្យបណ្ដាបញ្ហាសំដៅបង្កើនថែមទៀត
នូវ កិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់អាស៊ាន
 ក៏ដូចជា អាស៊ាន+៣ក្នុងកាលៈទេសៈ សមាគមន៍អាស៊ាននឹងត្រូវបានបង្កើត
ឡើងនាចុងឆ្នាំ ២០១៥ នេះ។ ថ្លែងមតិនៅពិធីបើក រដ្ឋមន្ត្រីក្រសួងវិទ្យសាស្ត្រ
និងបច្ចេកវិទ្យាឡាវ លោក Borviengkham Vongdara បានសង្កត់ធ្ងន់ថា៖ ​វិទ្យា
សាស្ត្របច្ចេកវិទ្យានិង ការផ្លាស់ប្តូរថ្មីគឺជាកំលាំងពលំសំខាន់ដើម្បីអភិវឌ្ឍន៍។
 បណ្ដាប្រទេសអាស៊ាន គប្បីស្រុះចិត្តគំនិតស្វែងរកវិធានការសំរាប់កិច្ចសហ
ប្រតិបត្តិការខាងវិទ្យសាស្ត្រ និងបច្ចេកវិទ្យាក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។
លោក Vongdara បានសង្ឃឹមថា៖ អង្គសន្និសីទនឹងពិភាគ្សាកសាងនិងកែលំ
អរផែនការធ្វើសកម្មភាពរបស់អាស៊ាន ស្តីពីវិទ្យសាស្ត្រនិងបច្ចេកវិទ្យាដំណាក់
កាល ២០១៦-២០១៥ ដើម្បីដាក់ជូនសន្និសីទរដ្ឋមន្ត្រីអាស៊ានស្តីពីវិទ្យាសាស្ត្រ
និងបច្ចេកវិទ្យាលើកទី ១៦ អនុម័ត បង្កើតមូលដ្ឋានអនុវត្តជាក់ស្តែងបណ្ដាផែន
ការធ្វើសកម្មភាពនិងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ានននា
ក៏ដូចជារវាងអាស៊ានជាមួយបណ្ដាប្រទេសដៃគូ ផងដែរ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ