សន្និសីរដ្ឋមន្ត្រីពាណិជ្ជកម្ម APEC បើកជាផ្លូវការនៅប្រទេសប៉េរូ
|
សន្និសីរដ្ឋមន្ត្រីពាណិជ្ជកម្ម APEC បើកជាផ្លូវការនៅប្រទេសប៉េរូ (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៧ ឧសភា រដ្ឋមន្ត្រីក្រសួងពាណិជ្ជសកម្មប្រទេសចំនួន
២១ ជាសមាជិកវេទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក APEC ក្នុង
នោះមាន វៀតណាម បានចាប់ផ្តើមសន្និសីទដែលអូសបន្លាយក្នុងរយៈពេល ២
ថ្ងៃនៅទីក្រុង Arequipaប្រទេសប៉េរូ។ សន្និសីទលើកនេះប្រមូលផ្តុំទៅលើការងារ
ត្រៀមរៀបចំឲ្យការបង្កើតតំបន់ ពាណិជ្ជកម្មសេរីក្នុងតំបន់។ រដ្ឋមន្ត្រីក្រសួង
ពាណិជ្ជកម្មប៉េរូ លោក Magali Silva បានសង្ឃឹម ថា៖ សន្និសីទនឹងទទួលបាន
លទ្ធផលដ៏សែនសំខាន់។ នាថ្ងៃធ្វើការដំបូង បណ្ដារដ្ឋមន្ត្រីនឹង ពិភាក្សាអំពី
លទ្ធភាពបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វិក (FTAAP) ។ នាថ្ងៃធ្វើ
ការ ទី ២ អង្គសន្និសីតនឹងពិនិត្យមើលជំហានជាក់ស្តែងសំដៅជួយឧបត្ថម្ភ
បណ្ដាក្រុមហ៊ុនតូចនិង មធ្យមជ្រៀតចូលទីផ្សារនៅឯបរទេស ព្រមទាំង
ចេញផ្សាយសេចក្តីថ្លែងការណ៍រួមនៅពិធីបិទ សន្និសីទ ផងដែរ៕