ស្នើឲ្យចិនបញ្ឈប់ការរំលោភនិងគោរពអធិបតេយ្យភាពរបស់វៀតណាម

(VOVWORLD) -  នាថ្ងៃទី ២៥ ខែមីនាឆ្នាំ ២០២១ នៅសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេស ក្នុងការឆ្លើយតបនឹងសំនួរអំពីប្រតិកម្មរបស់ វៀតណាមចំពោះការដែលនាវាចិនជាច្រើនដែលកំពុងប្រតិបត្តិការនៅតំបន់ថ្មប៉ប្រះទឹក Bai Dau នៃប្រជុំកោះ Truong Sa (Spratly) របស់វៀតណាម អ្នកនាំពាក្យរបស់ក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងថា៖

ស្នើឲ្យចិនបញ្ឈប់ការរំលោភនិងគោរពអធិបតេយ្យភាពរបស់វៀតណាម - ảnh 1អ្នកនាំពាក្យរបស់ក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang 

ប្រតិបត្ដិការរបស់នាវាចិន នៅក្នុងដែនសមុទ្រនៃកោះ Sinh Ton Dong ដែលជាកម្មសិទ្ធិរបស់ប្រជុំ កោះ Truong Sa នៃប្រទេស វៀតណាម បានរំលោភលើអធិប តេយ្យភាពរបស់វៀតណាម រំលោភ លើបទប្បញ្ញត្តិរបស់ UNCLOS ស្តីពីប្រតិបត្តិការរបស់នាវាបរទេសនៅលើដែនដីនៃប្រទេសឆ្នេរសមុទ្រ ហើយផ្ទុយពីស្មារតីនិងខ្លឹមសារ នៃសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ធ្វើឱ្យស្មុគស្មាញដល់ស្ថានភាព រួមទាំងមិនអំណោយផលសម្រាប់ដំណើរការចរចារលើក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត រវាងអាស៊ាននិងចិននៅសមុទ្រខាងកើត (COC)។

វៀតណាមស្នើឱ្យចិនបញ្ឈប់ការរំលោភ; គោរពអធិបតេយ្យភាពរបស់វៀតណាម; មានសុឆន្ទៈក្នុងការអនុវត្ត UNCLOS; គោរពយ៉ាងម៉ឺងម៉ាត់នូវ DOC ជាពិសេស កុំធ្វើឱ្យស្មុគស្មាញដល់ស្ថានភាព; បង្កើតបរិយាកាសអំណោយផលសម្រាប់ដំណើរការចរចារ COC: ចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាពនិងសណ្តាប់ធ្នាប់ច្បាប់លើសមុទ្រក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ