សប្ដាហ៍កំណត់មុខទំនិញវៀតណាម-មោទនភាពទំនិញវៀតណាមដ៏សម្បូរបែបនិងជាក់ស្ដែង
|
ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្យមាតុភូមិវៀតណាម លោក Nguyen Thien Nhan |
(VOV)_នាយប់ថ្ងៃទី៤ តុលា នៅទីក្រុងហាណូយ កម្មវិធី៖ សប្ដាហ៍កំណត់មុខទំ
និញវៀតណាម-មោទនភាពទំនិញវៀតណាមដ៏សម្បូរបែបនិងជាក់ស្ដែង ត្រូវបាន
បិទបញ្ចប់។ ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្យមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានវាយតំលៃខ្ពស់ ចំពោះការរួមវិភាគ
ទាននៃកម្មវិធីនេះ។ តាមនោះ ជួយអង្គភាពអាជីវកម្មផ្សព្វផ្សាយ ឧទ្ទេសនាមអំពី
ផលិតផល មុខទំនិញ ដោយអង្គភាពអាជីវកម្មវៀតណាមផលិតកម្ម។ លោក
Nguyen Thien Nhan បានសង្កត់ធ្ងន់ថា៖
“ ខ្ញុំមានគោលបំណងថា៖ ក្រសួងឧស្សាហ-ពាណិជ្ជកម្ម រួមសហការជាមួយ
អង្គភាពអាជីវកម្ម សមគមន៍អង្គភាពអាជីវកម្ម បន្តមានកម្មវិធី សកម្មភាពច្រើន
ថែមទៀត ដើម្បីបង្កើនការងារផ្សព្វផ្សាយផលិតផលរបស់វៀតណាម ជួយឧបត្ថម្ភ
អ្នកប្រើប្រាស់ស្គាល់ដល់ផលិតផលថ្មី សេវាកម្មមានកិត្យានុភាព និងផលិតផលដ៏
វិសេសវិសាលរបស់វៀតណាម។ តាមនោះ ជ្រើសរើសបានត្រឹមត្រូវមុខទំនិញ។
ខ្ញុំសូមអំពាវនាវអោយអង្គភាពអាជីវកម្ម ផលិតកម្ម អាជីវកម្មវៀតណាមត្រូវខំប្រឹង
ប្រែងថែមទៀត លើកកំពស់គុណភាពផលិតផល កាត់បន្ថយចំណាយផលិតកម្ម
បើកទូលាយប្រព័នចែកចាយ ដើម្បីទំនិញវៀតណាមទទួលបានទំនុកទុកចិត្តរបស់
អ្នកប្រើប្រាស់នៅក្នុងនិងក្រៅប្រទេស កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។”
សប្ដាហ៍កំណត់មុខទំនិញវៀតណាម-មោទនភាពទំនិញវៀតណាម ទទួល
បានសមិទ្ធិផលសកម្មជាច្រើន។ ក្នុងរយៈពេល៥ថ្ងៃ ប្រព្រឹត្តទៅ មនុស្សចំនួនជាង
ពីរម៉ឺននាក់មកចូលរួម និងទិញទំនិញ៕