សប្ដាហ៍ថាមពលកកើតឡើងវិញ វៀតណាម ២០១៦
|
សប្ដាហ៍ថាមពលកកើតឡើងវិញ វៀតណាម ២០១៦ |
(VOV)_ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៥និងទិ១៦វិច្ឆិកា នៅទីក្រុង Can Tho (ភាគ
ខាងត្បូងវៀតណាម) បានប្រព្រឹត្តទៅសប្ដាហ៍ថាមពលកកើតឡើងវិញ វៀតណាម ឆ្នាំ
២០១៦។ ចូលរួមកម្មវិធីនេះមានបណ្ដាអ្នកជំនាញការអំពីថាមពល អ្នកវិទ្យាសាស្ត្រជាតិ
និងអន្តរជាតិ ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន ក្នុងតំបន់វាលសណ្តរទន្លេ Cuu Long ។សប្ដាហ៍
នេះ មានព្រឹត្តិការណ៍សំខាន់ៗ ដូចជា៖ ការតាំងពិព័រណ៌រូបសណ្ឋានថាមពល បញ្ជាំងខ្សែ
ភាពយន្ត រៀបចំសិក្ខាសាលាចំនួន២ ដោយប្រធានបទ៖ “យុទ្ធសាស្ត្រអភិវឌ្ឍន៍ថាមពលក
កើតឡើងវិញ អភិវឌ្ឍន៍ថាមពលចីរភាពនៅតំបន់វាលសណ្ដរទន្លេ Cuu Long ”និង “ គំ
និតថ្មី និងស្ថានភាពជាក់ស្ដែង អនុវត្តថាមពលកកើតឡើងវិញ” ។ នៅទីនេះ បណ្ដា
អង្គសន្និសីទបានចែករំលែកបទពិសោធន៍នានាដើម្បីអភិវឌ្ឍន៍ប្រភពថាមពលកកើត
ឡើងវិញ ឆ្ពោះទៅការអភិវឌ្ឍន៍ចីរភាព៕