ស.ប.បកូរ៉េ​​បានបាញ់​បង្ហោះ​មីស៊ីលបាលិស្ទីករយៈចម្ងាយខ្លី​ជា​បន្តបន្ទាប់

(VOVWORLD) - យោងតាម អគ្គសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង នៅវេលាម៉ោង ៧៖៣០នាទីព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា (ម៉ោង ៥៖៣០នាទីព្រឹក តាមម៉ោងនៅទីក្រុងហាណូយ)  កងទ័ពកូរ៉េខាងត្បូងបានរកឃើញមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីជាច្រើនគ្រាប់ (SRBM) ដែលត្រូវបានបង្លោះចេញពីតំបន់ Sariwon ខេត្ត Hwangbuk ឆ្ពោះទៅសមុទ្រជប៉ុន។ 

ការបាញ់មីស៊ីលនេះ បានកើតឡើងត្រឹមតែ ៦ ម៉ោងប៉ុណ្ណោះ មុនពេលការបោះឆ្នោតប្រធានាធិបតីអាមេរិកបានចាប់ផ្តើមនៅ ក្នុងភូមិ Dixville Notch ក្នុងរដ្ឋ New Hampshire (ម៉ោង 0:00 ម៉ោងក្នុងស្រុក ម៉ោង ២:00 រសៀល ម៉ោងនៅកូរ៉េខាងត្បូង)។ កងទ័ពកូរ៉េខាងត្បូងកំពុងធ្វើការវិភាគលម្អិតអំពីគន្លងហោះហើរ និងប្រភេទមីស៊ីល ហើយពង្រឹងការតាមដាន ការប្រុងប្រយ័ត្ន និងរក្សាការត្រៀមខ្លួនប្រយុទ្ធ ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងជប៉ុន។

ស.ប.បកូរ៉េ​​បានបាញ់​បង្ហោះ​មីស៊ីលបាលិស្ទីករយៈចម្ងាយខ្លី​ជា​បន្តបន្ទាប់ - ảnh 1ការបាញ់មីស៊ីល Hwasong-១៩ នៅថ្ងៃទី ៣១ ខែតុលា ដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយស.ប.ប.កូរ៉េ។ រូបថត៖ KCNA

ការបាញ់បង្ហោះនេះត្រូវបានធ្វើឡើងត្រឹមតែ ៥ ថ្ងៃ បន្ទាប់ពី ស.ប.បកូរ៉េបានសាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប Hwasong-១៩ ដែលមានសមត្ថភាពវាយប្រហារដល់ទឹកដីអាមេរិក ហើយត្រូវបានចាត់ទុកថា ជាប្រតិកម្មចំពោះសមយុទ្ធទ័ពអាកាសរួមគ្នារបស់កូរ៉េខាងត្បូង-អាមេរិក-ជប៉ុន ដែលមានការចូលរួមរបស់យន្តហោះទម្លាក់គ្រាប់បែក B-១B នៅថ្ងៃទី ៣ ខែវិច្ឆិកា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ