ស.ប.បកូរ៉េអំពាវនាវឲ្យអាមេរិកនិងកូរ៉េខាងត្បូងបញ្ឈប់ការធ្វើសមយុទ្ធយោធារួម
(VOVWORLD) - ក្រសួងការបរទេសស.ប.បកូរ៉េបានវាយតម្លៃថា ស្ថានភាពនៅឧបទ្វីបកូរ៉េ និងតំបន់ជុំវិញបានឈានចូលដំណាក់កាលនៃការប្រឈមមុខដាក់គ្នាយ៉ាងធ្ងន់ធ្ងរ ដោយសារតែសកម្មភាពយោធាជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង។
អាមេរិកនិងកូរ៉េខាងត្បូងដំណើរការសមយុទ្ធយោធារួម។ (រូបថតពីខ្សែវីដេអូ៖ Reuters) |
ទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េ (KCNA) នៅថ្ងៃទី ៣១ ខែតុលា ដោយដក ស្រង់ពីក្រសួងការបរទេសរបស់ប្រទេសនេះ ដោយអំពាវនាវឲ្យសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូងបញ្ឈប់ការធ្វើសមយុទ្ធយោធារួមទ្រង់ទ្រាយធំនៅក្នុងតំបន់ ហើយចាត់ទុក ថា នេះគឺជាសកម្មភាពដែលអាចនាំទៅ "វិធានការតបតវិញកាន់តែខ្លាំងក្លា” ពីទីក្រុង ព្យុងយ៉ាង។ ក្រសួងការបរទេសស.ប.បកូរ៉េបានវាយតម្លៃថា ស្ថានភាពនៅឧបទ្វីបកូរ៉េ និងតំបន់ជុំវិញបានឈានចូលដំណាក់កាលនៃការប្រឈមមុខដាក់គ្នាយ៉ាងធ្ងន់ធ្ងរ ដោយសារតែសកម្មភាពយោធាជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង។ មុននោះ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានដកស្រង់សម្តីមន្ត្រីរបស់ប្រទេស នេះ ដោយនិយាយថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចាប់ផ្តើមធ្វើសមយុទ្ធទ័ព អាកាស ដែលមានឈ្មោះថា Vigilant Storm ចំពេលមានការព្រួយបារម្ភថា ស.ប.បកូរ៉េ នឹងសាកល្បងអាវុធនុយក្លេអ៊ែរ ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧ មក៕